បុរស​វ័យ ៧០​ប្លាយ បាញ់សម្លាប់ សាច់ញាតិ​, ប៉ូលិស​, រួច​សម្លាប់​ខ្លួនឯង នៅ​កូរ៉េខាងត្បូង

0

​បុរស​ចំណាស់​វ័យ​ខ្ទង់ ៧០​ឆ្នាំ​ម្នាក់ បាន​បាញ់សម្លាប់​បងប្រុស​បង្កើត​ខ្លួនឯង រួម​ជា មួយ​នឹង​ភរិយា រួច​បន្ទាប់មក​ក៏​សម្លាប់​ប៉ូលិស​ដែល​មក​ចូលធ្វើ​អន្តរាគមន៍​នោះ​ទៀត នៅក្នុង​សង្កាត់ វ៉ា​សឿង ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល កាលពី​ព្រឹក ម៉ោង ៩ និង ៣០​នាទី ថ្ងៃ​សុក្រ ទី​២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ​តែម្តង​។​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូ​ដូ ដកស្រង់​សម្តី​ពី​មន្ត្រីប៉ូលិស​កូរ៉េខាងត្បូង​នៅ​ហ្នឹង​កន្លែង​កើត ហេតុ​ទៀតថា បន្ទាប់ពី​ការបាញ់សម្លាប់​សាច់ញាតិ​ខ្លួនឯង និង ប៉ូលិស​ម្នាក់​ហើយ​នោះ បុរស ខាងលើនេះ​ក៏បាន​ធ្វើអត្តឃាត​ដោយ​បាញ់កាំភ្លើង​សម្លាប់​ខ្លួនឯង​ទៀត​។​d4
​គួរបញ្ជាក់​ក្រុមគ្រួសារ​ដែលមាន​សុទ្ធតែ​មនុស្ស​វ័យ​ចំណាស់​នេះ គឺ​ទំនងជា​កើតឡើង ដោយសារតែ​ជម្លោះ​ធ្ងន់ធ្ងរ​នៅក្នុង​ក្រុមគ្រួសារ ហើយ​បងស្រី​ថ្លៃ​របស់​ជនរងគ្រោះ ទាំង​ប្តី ប្រពន្ធ​ខាងលើ​ដែលមាន​វ័យ​ជាង ៨០​ឆ្នាំ​នោះ បាន​លោត​ចុះ​ពីលើ​អគារ​ស្នាក់នៅ​ជាន់​ទី​ពីរ របស់ខ្លួន ទើប​អាច​រួច​ជីវិត​បាន ប៉ុន្តែ​គាត់​បានទទួល​រងរបួស​ជា​ទម្ងន់​ផងដែរ​។​d3
​ចំពោះ​ការបាញ់ប្រហារ​សម្លាប់​គ្នា​យ៉ាង​ព្រៃផ្សៃ​នេះ ត្រូវបាន​ប៉ូលិស​អះអាងថា​កម្រ​កើតមាន ខ្លាំងណាស់ ប៉ុន្តែ​ហេតុការណ៍​នៅ​ថ្ងៃ​សុក្រ នេះ វា​បាន​កើតមានឡើង​បន្ទាប់ពី​ការបាញ់ប្រហារ កាលពី​ពីរ​ថ្ងៃមុន​ដែរ ដែល​ជនបង្ក​បានសម្លាប់​មនុស្ស​ពីរ​នាក់ រួច​ក៏​ធ្វើអត្តឃាត​ដោយ​បាញ់ សម្លាប់​ខ្លួនឯង​ថែមទៀត​៕d2 d1