គ្រោះ​រញ្ជួយ​ដី វាយលុក​ប៉ា​គី​ស្ថាន​, ១៥​នាក់​របួស

0

​យ៉ាងហោចណាស់​មនុស្ស ១៥​នាក់​បាន​ទទួលរងរ​បួស និង ផ្ទះ​ជាង ២០​ខ្នង ទៀត​ដួលរលំ នៅពេលដែល​គ្រោះ ធម្មជាតិ​រញ្ជួយ​ផែនដី​កម្រិត ៥,៨​នៃ​រង្វាស់​រិច​ទ័​រ បាន វាយប្រហារ​នៅ​ផ្នែក មួយចំនួន​នៃ​ខេត្ត ភាគ​ខាងជើង​, ឦសាន​, និង ពាយ័ព្យ របស់​ប្រទេស ប៉ា​គី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែកុម្ភៈ ឆ្នាំ ២០១៥​។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​បន្តទៀតថា ស្រុក បា​តា​ក្រាម នៃ​ខេត្ត គី​ប៊ឺ ផាក​ទុន​ក្វា បានទទួល រងគ្រោះ​ខ្លាំង ជាងគេ ដោយ​បណ្តាល​ឲ្យ​មនុស្ស ១៥​នាក់​រងរបួស ក្នុង នោះ​រួមមាន ទាំង​ក្មេងៗ តូចៗ​ផងដែរ​។ ភាគច្រើន​នៃ​អ្នករងរបួសf4

គឺ​ដោយសារ​ពួកគេ​ស្នាក់ នៅក្នុង​ផ្ទះ​បាក់ បែក​ពេល​គ្រោះ​រញ្ជួយ​ដី បានកើត​ឡើង​តែ​រយៈពេល ៣ ទៅ ៥​វិនាទី​ប៉ុណ្ណោះ​។​​តាម​ភ្នាក់ងារ​ភូមិសាស្ត្រ​ក្នុង​តំបន់​បាន​កំណត់ថា គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ មាន​ចំណុច កណ្តាល​ស្ថិត នៅ​តំបន់ បា​ហ្វ្រា ស្ថិតនៅ​ចម្ងាយ ៩២​គីឡូម៉ែត្រ​ពី​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ ហើយ ជម្រៅ​របស់​វា​គឺ ៣២ គីឡូម៉ែត្រ​។ សូមបញ្ជាក់ថា តំបន់​ខាង លើ​f3

នេះ គឺ​កៀក​ទៅនឹង​តំបន់​ផ្សេង ទៀត​ដែល​ធ្លាប់​ទទួល រងគ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៦​រិច​ទ័​រ កាលពី​ឆ្នាំ ២០០៥ ដែល​បាន សម្លាប់ ប្រជាជន​ប៉ា​គី​ស្ថាន រហូតដល់​ទៅជា​ង ៧៥.០០០​នាក់​ឯណោះ​៕f2 f1