ខេត្តកំពង់ស្ពឺ ៖ មនុស្ស១នាក់បានស្លាប់ និង១នាក់ទៀតរបួសស្រាល-ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី២៧ កុម្ភៈ ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានស្រង់សម្តីសាក្សីនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ី ណូពណ៌សគ្មានស្លាកលេខបើកបរពីលិចមកកើតបុកម៉ូតូពីក្រោយបណ្ដាលឲ្យមនុស្ស២នាក់ម្នាក់ស្លាប់ម្នាក់រងរបួសស្រាល។
សមត្ថកិច្ចបានបន្តទៀតថាសពនារីរងគ្រោះមានឈ្មោះ រ៉ែម ស្រីម៉ៅ ភេតស្រីអាយុ៣៧ឆ្នាំរសនៅភូមិកំពុងភ្នំឃុំលើទឹកស្រុកលើកដែកខេត្តកណ្ដាលស្លាប់ដាច់ខ្លួនជាពីរីអែប្ដីឈ្មោះណែសុនីភេទប្រុសអាយុ៣៥ឆ្នាំរសនៅភូមិឃុំជាមូយរងរបូសស្រាលជិះម៉ូតូម៉ាក់ហុងដាសេរី២០០២ពាក់ស្លាក់លេខកំពង់ចាម1D4891ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាបតែត្រូវរថយន្តបុកតែម្ដង។សពនារីរងគ្រោះមិនទាន់មានរថយន្តដឹកយកទៅស្រុកកំណើត
នៅឡើយទេព្រោះរថយន្តសង្គ្រោះមន្ទីពហុព្យាបាលនិងសម្ភពសុខណាកំពង់ស្ពឺយកថ្លៃពេកទើបប្ដីនារីរងគ្រោះសម្រាច់បូជាសពប្រពន្ធក្នុងវត្តរលាំងកំពួលតាមប្រពៃណីចំពោះម៉ូតូនិងរថយន្តត្រួវបាននគរបាលយកទៅរក្សាទុកដើម្បីស្រាវជ្រាវកសាងសំណុមរឿងតាមនីតិវិធី។
ក្រោយបង្កហេតុរួច អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល៕



































