​កម្មករ​ម្នាក់​រលំ​តៅ​ម៉ា​សី​ុ​ន​កិនស្រូវ​ស្លាប់​ពេល​កំពុង​ធ្វើរ​ការ​នៅ​ស្រុក​ជើងព្រៃ​

0

​កំពង់ចាម ៖ ​បុរស​ជា​កម្មករ នៅ​រោង​ម៉ាស៊ីនកិនស្រូវ មួយកន្លែង បាន​ស្លាប់​ភ្លាមៗ​ដោយសារ​រលំ​តៅ​ម៉ា​សី​ុ​ន​កិនស្រូវ​ដែលមាន​ទម្ងន់​ធ្ងន់​និង​ធំ​សង្កត់​លើ​។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៥,៥០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្មា​ត ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម​។​
​លោក  ​ប្រាក់ សុគន្ធ អធិការនគរបាល ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ សុន សា​វ៉ាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រា​ម​ជើង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ​។​លោក​បន្តថា ខណៈ ជនរងគ្រោះ កំពុងធ្វើការ នៅក្នុង​រោង ម៉ាស៊ីនកិនស្រូវ​នោះ ស្រាប់តែ​តៅ​ម៉ា​សី​ុ​ន​ស្រូវ បាក់​សង្កត់ លើ​បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់បាត់​បង់ជីវិត​នៅក្នុង​គំនរ​ស្រូវ​ក្រោម​តៅ​ម៉ា​សី​ុ​ន ដោយសារតែ ទំងន់​ស្រូវធ្ងន់​ពេក ។​111
​លោក​បន្ត​ឲ​ដឹង​ដែរ​ថា ក្រោយ​ទទួល​ព័ត៌មាន​ឧ​ប​ដិ​ហេតុ​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បែន រ​ត្ន័ បាន​ចាត់ ឲ្យ​នគរបាល ជំនាញ​ព្រហ្មទណ្ឌ នគរបាល​បច្ចេកទេស និង​នគរបាល មូលដ្ឋាន ចុះទៅ​ធ្វើការ ត្រួត​ព​និត្យ​សព​និង ស្រាវជ្រាវ រក​ឲ្យ​ឃើញថា​តើ ការស្លាប់​របស់​ជនរ​ង​គ្រោះ បណ្តាលមកពី​អ្វី​ឲ​ពិត​ប្រក​ដ​។​៕