រថយន្ត​កាំម៉ាស​ដឹក​ស្រា​បៀរ បើក​បុក​ម៉ូតូ​ស្មាស​ពីក្រោយ​គាប​ជាប់​ក្រោម​កង់​រថយន្ត​របួស​ម​នុស្ស​២​នាក់​

​ភ្នំពេញ ៖ រថយន្ត​កាំម៉ាស ដឹក​ស្រា​បៀ បាន​ជិះ​ទៅ​បុក​ពីក្រោយ ម៉ូតូ​ស្មាស់​រងរបួស​មនុស្ស​ប្រុស​ស្រី​០២​នាក់ ។​ហេតុ​ការណ៏កើតឡើង នៅវេលា​ម៉ោង​៩​និង​៤២​នាទី​យប់​ថ្ងៃ ទី​២៥ មីនា ២០១៤ នៅ​ចំណុច​ទល់មុខ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្តុ​ហត្ថា​កសិក លី​មី​ធី​ត ស្ថិតក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌ​

ទួលគោក ។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​កាំម៉ាស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0017 បើកបរ​ដោយ បុរស​ម្នាក់​ដឹក​ស្រា​បៀរ បាន​ធ្វើដំណើរ​តាម​ផ្លូវ ២៧១ ពី​ត្បូង​ទៅ ជើង​លុះ​មកដល់​ចំណុច កើតហេតុ ក៏​បាន​ទៅបុក​ពីក្រោយ​ម៉ូតូ​ស្មា​ស​  ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-4647 គាប​ម៉ូតូ​ជាប់ ក្រោម​រថយន្ត ប៉ុន្តែ​សំណាង ល្អ​អ្នកជិះ​ម៉ូតូ​ទាំង​០២​នាក់ លោត​ចេញ របួសស្រាល ទាំង​០២​នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ បាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក ឯ​រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ ការិយាល័យ​ចរាច​រណ៏ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​៕

01 (3)02 (2)