រថយន្តក្រុង​ដឹកទំនិញ​គេចពន្ធ បុក​កាមរី​ហើម​ពីក្រោយ ស្លាប់​១ របួសធ្ងន់​២ ​ដោយ សុខ គឹម​សៀន

0


​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ រថយន្តក្រុង​ដែល​ត្រូវគេ​បង្ហើប​អោយដឹងថា​ដឹកទំនិញ​គេចពន្ធ​ក្នុង​រថយន្ត​ពេញ បាន​បុក​រថយន្ត​កាមរី​ហើម​ពីក្រោយ​ខណៈ​រថយន្ត​កាម​រី​នោះ​បត់​ចូល​ចាក់​សាំង​នៅ​ស្ថ​នី​យ៍​ប្រេងឥន្ធនៈ​តេ​លា ស្ថិតក្នុង​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​Image25

បាក់ ស្រុក​រល​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។
​សាក្សី​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​រថយន្ត​ទាំងពី​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ ខណៈ​រថយន្ត​កាមរី​ហើម​ពណ៌​ស ពាក​ស្លាក​លេខ​ភ្នំពេញ 2D-7808 បត់​ចូល​ចាក់​សាំង ក៍​ត្រូវ​រថយន្តក្រុង​បោះពួយ​យ៉ាង​លឿន​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលអោយ​រថយន្ត​កា​ម​រី​ជា​រថយន្ត​តាក់ស៊ី​ដឹក​មនុស្ស​ពេញ ហើម​ខ្ទាត​ប៉ើង​ទៅបុក​នឹង​ស្លាក​យីហោ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជាប់ តែ​មនុស្ស​ជិះ​ក្នុង​រថយន្ត​កាមរី​ហើម​នោះ​គ្មាន​នរណាម្នាក់​គ្រោះថ្នាក់​ស្លាប់បាត់​បង់ជីវិត​ឡើយ រីឯ​រថយន្តក្រុង​រ៉េ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​អ្នកលក់​គ្រឿងទេស បុក​អូស​មនុស្ស​ចំនួន​២​នាក់ ចម្ងាយ​៦​ម៉ែត្រ ទៅបុក​របង​ជាប់​ទៅមុខ​លែងរួច ។ ហេតុការណ៍​ខាងលើនេះ បានធ្វើអោយ​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ ឈ្មោះ កុយ សុផាត អាយុ​៥៤​ឆ្នាំ ដែល​កំពុង​អង្គុយ​លក់ ស្លាប់បាត់​បង់ជីវិត​ដោយ​ជាប់​នៅ​នឹង​កង់​ក្រោយ​រថយន្តក្រុង និង​

Image39

ចៅប្រុស​ម្នាក់ទៀត​ឈ្មោះ យិន ថា ហៅ ថេ​រ៉ា​យុទ្ធ អាយុ​៦​ឆ្នាំ រងរបួស​ធ្ងន់​ជាប់​ក្រោម​រថយន្ត​។ ដោយឡែក​ស្ត្រី​ម្នាក់ទៀត​ដែល​ជិះ​លើ​រថយន្ត​កាមរី​ហើយ​បាន​រងរបួស​ធ្ងន់​បែកក្បាល ។
​ ​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ឆ្នាំង រីឯ​សាកសព​ស្ត្រី រងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំគ្នា​គាស់ យកចេញ​ពី​កង់​រថយន្ត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។
​ ​រថយន្ត​ទាំងសងខាង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។ អ្នកបើកបរ​រថយន្ត​ក្រុង​ក្រោយ​កើតហេតុ​ក៍បាន​រត់​គេចខ្លួនបាត់ ។

Image33
​បើតាម​ប្រភព​បាន​បង្ហើប​អោយដឹងថា រថយន្តក្រុង​ខាងលើ​គឺជា​រថយន្ត​ដឹកទំនិញ​គេចពន្ធ នៅពេល​យប់ៗ​ហើយ​រថយន្ត​ប្រភេទ​នេះ​មាន​ប្រមាណ​ជាង​១០​គ្រឿង​ឯណោះ​ដែល​ចរាចរណ៍​ទំនិញគេចពន្ធ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ពី​ប៉ោយប៉ែត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ដោយ​ពុំដែល​ឃើញ​មាន​មន្ត្រី​គយ ឬ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​បង្ក្រាប​ឡើយ ។

Image40IMG_0279IMG_0278IMG_0280