ជំពាក់​លុយ​អង្គការ គ្មាន​លទ្ធភាព​សង បែកគំនិត​លួច​គោល​ក់​

0


​ដោយ សុខ គឹម​សៀន​
​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងភូមិ​បឹង​ស្ទេង ឃុំ​ខ្លូ​ង​ពពក ស្រុក​ទឹកផុស បុរស​ជា​ជនសង្ស័យ​លួច​គោ​ម្នាក់​ត្រូវបាន​ប្រជា​លពរ​ដ្ឋ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បាន​លួច​ចាប់​គោ​ញី​១​ក្បាល​ដែល​គេ​លែងអោយ​ស៊ី​ស្មៅ​នៅ​ចំណុច​ព្រៃស្តុក​ក្រៀល បំណង​IMG_0271យក​លក់​ដើម្បី​យកលុយ​ដោះបំណុល​សង​អង្គការ​ដែល​គេ​ជំពាក់​៣​ពាន់​ដុល្លា​។​
​ ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំ​រិ​ស្រាល​នៃ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្ត​បានអោយដឹងថា​៖​ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ នៅ ធី​ម អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាំង​ធ្នង់ ឃុំ​ជៀប ស្រុក​ទឺ​ក​ផុស ខេត្តកំពង់ឆ្នាំង​។ មុនពេល​ចាប់ខ្លួន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថាៈ មាន​ជនសង្ស័យ​ម្នាក់​បាន​លួច​ចាប់​និង​ដឹកយក​គោ​ញី​១​ក្បាល ដែល​ម្ចាស់​គេ​លែងអោយ​ស៊ី​ស្មៅ​នៅ​ចំណុច​ខាងលើ ពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច​ក៏បាន​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​រូបនោះ​បាន​យកមក​សារ​សួរ​តាម​និតិ​វិធី​។​
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​៖​រូបគេ​ពិតជា​បាន​លួច​គោ​ញី​១​ក្បាល​នោះ​មែន បំណង​យកទៅលក់​យកលុយ​សង​អង្គការ​ដែល​គេ​នៅ​ជំពាក់​៣​ពាន់​ដុល្លា​។ ពីមុនមក​កាល​គេ​និង​ប្រពន្ធ​មិនទាន់​លែងលះគ្នា រូបគេ​បាន​ខ្ចីលុយ​អង្គការ​ចំនួន​៤​អង្គការ មាន​អេ​លី​ស៊ី​ដា​២​កន្លែង ក្រេ​ឌី​ត​១​កន្លែង និង​ស្ថាបនា​១​កន្លែង យកប្រាក់​សរុប​បាន​ចំនួន​៦​ពាន់​ដុល្លា ហើយ​ក្រោយមក​បាន​សង​គេ​ជា​បន្តបន្ទាប់​អស់​ចំនួន​៣​ពាន់​ដុល្លា មកដល់ពេលនេះ​នៅ​ជំពាក់​គេ​៣​ពាន់​ដុល្លា​ទៀត​។​ ​ក្រោយពី​ប្រពន្ធ​បាន​លែងលះគ្នា​ទៅ​បន្ទុក​នៃ​ការសង​ប្រាក់​អង្គការ​បាន​ធ្លាក់​មកលើ​ខ្លួនគេ​ជា​អ្នក​សង​ខ្លួនឯង ដោយ​អង្គការ​មក​បង្ខំ​ទារប្រាក់​ជា​រៀងរាល់ខែ ខ្លួន​គ្មាន​លុយ​សង ទើប​ខ្លួន​បានសម្រេច​ចិត្ត​មក​លួច​គោ​ញី​គេ​១​ក្បាល​នេះ​បំណង​យកទៅលក់ អាច​បាន​ប្រាក់​ពី​៣០០​ទៅ​៤០០​ដុល្លា ដើម្បី​យកលុយ​សង​អង្គការ​។​ឲ ប៉ុន្តែ​ពេល​កំពុង​លួច​ដឹកគោ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​

IMG_0270
​ ​ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ទឹកផុស កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លូន​ជនល្មើស​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​។​
​ចំណែក​គោ​ញី​១​ក្បាល​សម្បុរ​ចំប៉ា មាន​កំពស់​១.១៥​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​។ ដោយឡែក​ម្ចាស់​គោ​មិនទាន់​ដឹងថា​ជា​របស់​អ្នកណា​នៅឡើយ​ទេ ហេតុនេះ​សមត្ថកិច្ច​សុំ​អំពាវនាវ​អោយ​ម្ចាស់​គោ​មក​ទាក់ទង​សុំ​យក​គោ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឺ​ក​ផុស និង​សុំ​អោយមាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​៕