​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​គេចពន្ធ​បុក​រថយន្ត​តាក់ស៊ី និង​បុក​ផ្ទះ​តឿ​ម​១​ខ្នង​ធ្លាយ​ពី​ម្ខាង​ ​ទៅ​ម្ខាង​ស្ត្រី​ម្នាក់​និង​ចៅស្រី​ស្លាប់​ក្រោម​រថយន្ត​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​កល់​ក្រោម​រថយន្ត​និង​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់​រងរបួស​ធ្ងន់ និង​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កដោយ​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​រត់ពន្ធ​១​គ្រឿង បាន​បើកបរ​បុក​រថយន្ត​តាក់ស៊ី​ខ្ទេច​មួយ​កំណាត់​ក្រោយ​ដែល​បើក​ក្នុង​ទិស​ស្របគ្នា ហើយ​បន្ត​បុក​ផ្ទះ​តៀម​របស់​ស្ត្រី​រងគ្រោះ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើ ង​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥​និង​៨៦ ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ​។​DSC01793
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលារ​ប្អៀ​រ​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​កល់​ជាប់​កង់​រថយន្តក្រុង​មា​ន​ឈ្មោះ ញឹ​ប អាយុប្រមាណ​ជាង​៥០​ឆ្នាំ មាន​ប្តី​ឈ្មោះ យ៉ៃ និង​ចៅស្រី ឈ្មោះ យិន ថា​សុថា​រា​យុទ្ធ អាយុ​៩​ឆ្នាំ បាន​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​រថយន្ត​បង្ក​បាន​បុក​ទម្លាយ​ផ្ទះ​ពី​ម្ខាង​ទៅ​ម្ខាង​អូស​ជនរងគ្រោះ​ទាំង​២​ស្លាប់​និង​របួស​នៅក្រោម​រថយន្តក្រុង​។​DSC01786
​ ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តក្រុង​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ​ដែលមាន​ស្ថា​នី​ប្រេង​ឥន្ទ​នះ​មាន​រថយន្ត​តាក់ស៊ី​១​គ្រឿង​ម៉ាក​កាមរី​ចង្កូត​ស្តាំ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7008​បើកបរ​ពីមុខ បាន​បត់​ទៅខាង​ឆ្វេង​ដៃ​ដើម្បី​ចូល​ចាក់​ហ្គាស ក៏ត្រូវ​រថយន្តក្រុង​បើក​ពីក្រោយ​បុក​ពេញទំហឹង ខ្ទេច​មួយ​កំណាត់​ក្រោយ​ប៉ើង​រថយន្ត​តាក់ស៊ី​ទៅ​ទើរ​លើ​សួនច្បារ​មុខ​ស្ថា​នី​ប្រេង​ឥន្ទ​នះ ហើយ​រថយន្តក្រុង​បាន​ជ្រុល​ទៅបុក​ផ្ទះ​តៀម​នៅ​ខាងឆ្វេង​ដៃ​របស់​ជនរងគ្រោះ ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ថែមទៀត បណ្តាលអោយ​ផ្ទះ​តៀម​ស្ត្រី​រងគ្រោះ​ខូចខាត​បាក់បែក​ទាំងស្រុង​។​DSC01784
​ ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បានអោយដឹងថា​៖​រថយន្ត​បង្ក​ហេតុនេះ​បើក​
​បរ​លឿន​ណាស់​គឺ​ពី​កន្លែង​ដែរ​គេ​បុក​រថយន្ត​តាក់ស៊ី រួច​ទៅបុក​ផ្ទះ​តៀម​ជនរងគ្រោះ​មាន​ចម្ងាយ​ប្រមាណ​ពី​៥០​ទៅ​៦០​ម៉ែត្រ ទើប​រថយន្តក្រុង​ទើរ​ជាប់​និង​របង​ដី​ភូមិ​ជនរងគ្រោះ ដោយឡែក​ជនរងគ្រោះ​ទាំង​២​នាក់​គឺ​យាយ​និង​ចៅ​នៅ​ក្នុងផ្ទះ ត្រូវ​រថយន្តបុក​អូស​ជាប់​ទៅជា​មួយ​មាន​ចម្ងាយ​ប្រមាណ​ជាជាង​១០​ម៉ែត្រ​។​ចំណែក​អ្នកបើកបរ​រថយន្តក្រុង​ក៏បាន​រងរបួស​ស្រាល​ផងដែរ ហើយ​គេ​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់​។​DSC01781
​ ​ក្រោយពេល​កើតហេតុ​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​និង​អ្នកស្រុក​ជួយ​កាប់​គាស់​យកចេញ​ពីក្រោម​រថ​យន្ត​ជាង​កន្លះ​ម៉ោង​ទើប​យកចេញ​បាន ក្រោយ​សម្រែក​ទ្រ​ហ៊ោ​យំ​ពី​ក្រុមគ្រួសារ​សព​ជាច្រើន​នាក់​ដោយ​ភាពរន្ធត់ ចំណែក​កុមារី​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង និង​បាន​ស្លាប់​នៅតាម​ផ្លូវ​។​
​ ​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច និង​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕DSC01765 DSC01771