ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ម​ជ័យ​បើក​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​៣​ខ្សែរ​ក្នុង​ឃុំ​សារ​ង្គ​

0


​បន្ទាយ​មាន​ជ័​យៈ ផ្លូវ​ថ្មី​ចំនួន​៣​ខ្សែរ​ប្រវែង​ជាង​១២០០​ម៉ែត្រ​ក្នុងភូមិ​ចំនួន​៣​នៃ​ឃុំ​សារ​ង្គ នៃ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ពី​សំណាក់ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត តំណាងអោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ កុ​ម្ភះ ២០១៥ ។
​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ក្រុមការងារ​គណៈបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្វាយចេក បាន​លើកឡើងថា ដោយមាន​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​លើ​បញ្ហា​ផ្លូវ និង​មើលឃើញ​ពី​ភាព​សំបា​ករ​បស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ឯកឧត្តម​IMG_1130

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បានផ្តល់​ចំនួន​៣​ខ្សែរ​ខាងលើ ទៅតាម​សំនូមពរ​របស់​ពលរ​ដ្ឋ ។ ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​មាន​៣​ខ្សែរ មាន​ប្រវែង​សរុប​ជាង​១២០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចំ​នួ​៣​គឺ ភូមិ​ផ្លាស់​កង់ ភូមិ​ភាសខាងជើង ភូមិ​ជ្រុង ជា​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការចូលរួម​IMG_1115

ឧបត្ថម្ភ​ពី​សំណាក់​លោក អ៊ឹង សេងហួ សមាជិក​ក្រុមការងារ​គណៈបក្ស​ប្រជាជន និង​រូបលោក​ផ្ទាល់ ហើយ​ការសាងសង់​ផ្លូវ​នេះ​ត្រូវ​ចែកចេញជា​២​ដំណាក់កាល គឺ​ទី​១​ត្រូវ​កាយ​ដី​លើក​ផ្លូវ​អោយមាន​កំពស់​១​ម៉ែត្រ​ដើម្បី​ការពារ​ទឹក​លិច និង​ទី​២​ត្រូវ​រក​គ្រួស​ក្រហម​មក​ក្រាល​ដើម្បីអោយ​ផ្លូវ​ស្អាត​ហើយ​ជាប់​បានយូ ។ តាម​ការគ្រោងទុក​ការស្ថាបនា​ផ្លូវ​នេះ​ត្រូវ​ចំណាយ ប្រេង​យ៉ាងហោចណាស់​៣​ពាន់​លីត្រ និង​ថវិការ​ពី​៦ ទៅ ៧ ពាន់​ដុល្លា​អា​មេ​រិច​ដែរ ។

លោក​បន្តទៀតថា ផ្លូវ​ដែល​ត្រូវ​សាសង់​នេះ​ជា​ផ្លូវ​ថ្មី​ជ​នួ​ស​ផ្លូវ​ចាស់​ដែលមាន​ស្ថាន​លំបាក និង​បត់បែន​ច្រើន ធ្វើអោយ​ពលរដ្ឋ​ពី​បាក​ក្នុងការ​ធ្វើដំណើរ និង​ដឹក​កសិផល ។ លោក​បន្តទៀតថា កន្លងមក​ប្រជាពលរដ្ឋ​ពលរដ្ឋ​ភ័យក្លាច​រឿង​អត់​ផ្លូវ​ធ្វើដំណើរ តែ​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​នៃ​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ​បានប្រែក្លាយ​IMG_1110

ប្រទេស​មាន​សុខសន្តិភាព អភិវឌ្ឍន៍ ផ្លូវ​ខ្វាត់ខ្វែង​គ្រប់​ទីកន្លែង និង​មាន​អគ្គីសនី​ដល់​លំនៅដ្ឋាន​តាម​ទីជនបទ ។ អ្វីដែល​រដ្ឋាភិបាល​កំពុង​បារម្ភ បន្ទាប់ពី​មាន​ផ្លូវ​ស្អាត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ធ្វើអោយ​គ្រោះថ្នាក់​ចរាចរ​កើន​ឡើងជា​លំដាប់ ។
​ជាមួយនិង​ការចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​ផងដែរ​លោក ក៏បាន​ពាំនាំ​អំណោយ​ជា​សា​រ៉ុង ពី​គណៈបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សារ​ង្គ ដែល​បាន​ចូលរួម ៕