ជនសង្ស័យ​២​នាក់​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចេញ​ប្រតិបត្តិ​ការណ៍​ល្បាត​ក្នុង​ភូមិសាស្ត្រ របស់ខ្លួន ហើយ​ឃាត់​បាន​ជនសង្ស័យ​២​នាក់ ដែល​កំពុង​ពួក​សម្ងំ​ជួញដូរ​គ្រឿង​នៅ​ចំណុច​ផ្លូវ លេខ ៩៥ មុខ​ភោជនីយ៍ដ្ឋាន ហ៊ួន​ណាម ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ហេតុការណ៍ នេះ​បាន​

កើតឡើង​កាលពី​វេលា​ម៉ោង ១២ នឹង ៣០​នាទី ឈានចូល​ថ្ងៃ​ទី​២៦ ខែ​មីនា​ឆ្នាំ ២០១៤​។ 
​    ​ជនសង្ស័យ ២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ​ទី​១​ឈ្មោះ ឈុន ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ និស្សិត​នៅ​សាលា​ជាតិ​គ្រប់គ្រង ស្នាក់នៅ​ផ្ទះជួល សង្កាត់​គឺ​ឡូ​ម៉ែត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ ទី​២​ឈ្មោះ ម៉ិន វិបុល ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់​នៅផ្ទះ​លេខ ១០៣ សង្កាត់​បឹងកក់​ទី ២ ខណ្ឌ​ទួលគោក ។ 
​    ​ប្រភព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បានឲ្យដឹងថា មុន​ពេល​ឈានដល់​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ខាងលើ​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​នានា ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​ការពារ​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ ប៉ុន្តែ​ពេល​សមត្ថកិច្ច​យើង​ល្បាត​ឃាត់​ជនសង្ស័យ​ទាំង ២​នាក់ កំពុង​ឈរ​នៅ​ផ្លូវ​បេតុង ហើយ​ទើប ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង ២​នាក់ កំពុង​ឈរ​លក់ដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ ដូច្នេះ​សមត្ថកិច្ច ក៏​សម្រេច​ព័ទ្ធ​ចាបខ្លួន​បាន​ភ្លាមៗ​យក​មក​កាន់​ទី​បញ្ជាកា​រកង​រាជ​អាវុធ​ខណ្ឌចំការមន​ដើម្បី​បន្ត​ការសាកសួរ ។ សមត្ថកិច្ច​បញ្ចាក់​ថា​ក្រោយ​ធ្វើការ​សាកសួរ​យ៉ាង​ចិត្ត​ទុកដាក់​នោះ ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ទីបញ្ជាកា​រង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​មាន​វិធានការ​បន្តទៀត ៕ 

02 (3) 03 (2)