សៀមរាបៈជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៩នាក់ បានត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្ត ចាប់ខ្លួនជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នា ហើយបញ្ជូនទៅកាន់តុលាការ។
ហេតុការចាប់ខ្លួននេះបានធ្វើឡើងនាព្រលប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៥នៅចំណុចភូមិត្រពាំងសេះ ភូមិទក្សិណត្បូងសង្កាត់គោកចក និងភូមិមណ្ឌល១សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ជនដែលឃាត់ខ្លួនទី១ឈ្មោះង្វៀងតាំងភេទស្រីអាយុ២៤ឆ្នាំជនជាតិវៀតណាម បំរើការនៅខារាអូខេស៊ីអិនអិន ទីលំនៅមិនពិតប្រាកដ ។ទី២ឈ្មោះធី លីលី ស្រីអាយុ២៨ឆ្នាំ ជាជនជាតិ
វៀតណាមមុខរបរ ម៉ាស្សាស្នាក់នៅបន្ទប់ជួលភូមិតាភុល សង្កាត់ស្វាយដង្គុំ។ទី៣ឈ្មោះង្វៀង ធីសៃ ស្រីអាយុ២៧ឆ្នាំ ជាជនជាតិវៀតណាមមិខរបរម៉ាស្សា ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ។ ពួកនាងទាំងបីនាក់ ជាអន្តោប្រវេសន៏ខុសច្បាប់។ ទី៤ឈ្មោះចាន់ បូរី ភេប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិមណ្ឌល៣សង្កាត់ស្លក្រាម ជននេះជាកូនមន្ត្រីប៉ូលិសខេត្តសៀមរាបម្នាក់ថ្នាក់សក្តិ៤កន្លះនិងជាមុខសញ្ញាចាស់ ជួញដូរគ្រឿងញៀន។
ទី៥ឈ្មោះសោម វិបុល ប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិទក្សិណត្បូង សង្កាត់គោកចង។កងពេជពន្លឺប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិទ្រាំងសង្កាត់ស្លក្រាម។ទី៧ឈ្មោះភួង សុផល ប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងសេះ សង្កាត់គោកចក។ ទី៨ឈ្មោះនាង សច្ចះ ប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងសេះ សង្កាត់គោកចក និងទី៩ឈ្មោះអាន វិបុល ប្រុសអាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិទក្សិណត្បូង សង្កាត់គោកចក។
លោកអនុសេនីយ៏ឯកឆាយរ៉ងនាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានឲ្យដឹងថាក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបានម្ស៉ៅគ្រើមពណ៏សថ្លា៧កញ្ចប់ទម្ងន់៣,៣១ក្រាម ទូរសព្ទ័ដៃ៧គ្រឿង ម៉ូតូ៣គ្រឿង និងឧបករណ៏ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។
លោកបញ្ជាក់ថាជនសង្ស័យរួមនឹងវត្ថុតាងគឺបានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៨ដើម្បីចាត់ការបន្ត៕ ដោយគឿនវ៉េត



































