​ថៃ​បិទ​ច្រករបៀង​អូរ​បី​ជាន់​មិនអោយ​ពលរដ្ឋ​ឆ្លងកាត់​និង​ទំនិញ​ចេញចូល​

0

​បន្ទាយ​មាន​ជ័​យៈ ស្ងាត់​មួយរយៈ​ពី​ការបិទ​ច្រករបៀង​រប​ស់ភា​គី​ថៃ ឥលូវ​ជាថ្មី​ម្តងទៀត​ច្រករបៀង​អូរ​បី​ជាន់ ដែល​ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ភាគី​ថៃ​បាន​បិត​មិនអោយ​ពលរដ្ឋ​ឆ្លងកាត់ និង​ទំនិញ​ចេញចូល រយៈពេល​២​ថ្ងៃ​មកហើយ ។
​បើតាម​ការ​អោយដឹងពី សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ បានអោយដឹងថា ច្រក​អូរ​បី​ជាន់​ដែលជា​ច្រក​មួយ​គ្រប់គ្រង​ដោយ​យោធា និង​ផ្ទា​ល់ពី​ភូមិភាគ​៥ ត្រូវបាន​ភាគី​ថៃ​ជូនដំណឹង​អោយ​ខាង​កម្ពុជា បិទ​មិនអោយ​ពលរដ្ឋ​ចេញចូល ឬក៏​IMG_4235

ដោះដូរ​ទំនិញ​អ្វី​ឡើយ ។ ចាប់តាំងពី​ថ្ងៃទី​២៦ កុ​ម្ភះ ២០១៥ មកដល់​ថ្ងៃទី​២៨​នេះ​ក៏​នៅតែ​មិនទាន់​ដំណើរការ​វិញ​ដែរ ។ ការបិទច្រក​នេះ​ភាគី​ថៃ​មិនបាន​បិទ​ទូទៅ​លើ​ច្រករបៀង​ទាំងអស់​ដែល​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះកែវ​នោះទេ និយាយ​រួម​គឺ​បិទ​តែ​ច្រក​FullSizeRender

មួយចំនួន​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ ។ ចំណែក​ច្រក​ដទៃទៀត​ដែល​នៅជាប់​គ្នា​ដំណើរ​ការធម្មតា ។​ការបិទ​គឺ​ត្រូវបាន​គេ​បញ្ជាក់ថា ដោយសារតែ​ខាង​ភាគី​ថៃ​ធ្វើការ​ផ្លាស់ប្តូរ​មេ​តម្រួត​ក្នុង​កង​រយ​លេខ​១២៦E១២​តំរួត ត​.​ឆ​.​ដ ។​​សូម​បញ្ចាក់​ផងដែរ​ថា ការបិទ​នេះ​ផងដែរ​បន្ទាប់ពី​អាជ្ញាធរ​ស្រុក​អូរជ្រៅ​របស់​កម្ពុជា និង​អាជ្ញាធរ​ស្រុក​គោ​ធ្យូង​បាន​ជួបពិភាក្សា​គ្នា និង​ចុះ​រួមគ្នា​ដល់​ចំនុច​ដែល​ត្រូវ​បើក​ច្រក​តំបន់​៤៣ ស្ថិតនៅក្នុង​ឃុំ​អូរ​បី​ជាន់ កាលពី​ថ្ងៃទី​២៥ កុ​ម្ភះ ២០១៥ ៕
​ ​ ​ ​ ​ ​ ​ ​