សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ លោកឧកញ៉ាសៀងណាំជាតំណាងរាស្ត្រ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារនៅក្នុងឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម។
ប្រជាពលរដ្ឋចំនួន៦០គ្រួសារ ដែលបានទទួលអំណោយនៅពេលនោះ គឺជាប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្លាំងដោយខ្វះស្បៀង។
យោងតាមរបាយកាណ៍នៃពិធីនោះបានអោយដឹងថា អំណោយដែលបានយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំកំពង់ឃ្លាំងគឺបានមកពីភ្ញៀវទេសចរណ៍ ដែលបានទៅកំសាន្តនៅតំបន់កំពង់ឃ្លាំងនោះ។
យោងតាមរបាយការណ៍ដដែលនោះអោយដឹងដែរថា កន្លងមកថវិការដែលបានមកពីភ្ញៀវទេសចរណ៍នោះក៏ត្រូវបានយកទៅប្រើប្រាស់ជួសជុលផ្លូវនិងស្ពានជាប្រចាំ ជួយដល់គ្រួសារក្រីក្រលំបាកចាស់ជរានិងអ្នកក្រីក្រដែលទទួលមរណៈភាព ជួយដល់សហគមន៍នេសាទដែលត្រូវយាមការពារតំបន់អភិរក្សត្រីនិងប្រតិបត្តិការការពារព្រៃអភិរក្សនិងធនធានធម្មជាតិក្នុងសហគមន៍ ព្រមទាំងកែរលម្អចំណតយានយន្តនិងការណូតដឹកភ្ញៀវទេសចរណ៍ផងដែរ៕ដោយខេងឧត្តម


































