​ទូក​នេសាទ​ចំនួន​៨​គ្រឿង និង​មនុស្ស​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​មកកាន់​តុលាការ

0


​ខេត្តកំពង់ធំ​. ការដឹកជញ្ជូន​ផល​នេសាទ​ដោយ​គ្មាន​ច្បាប់​ត្រូវបាន លោក សាយ​ណូ​រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ ចុះ​ឃាត់​ចំនួន​. ៨​ទូក កាលពី​វេលា​ម៉ោង ៧.៣០​នាទី ថ្ងៃទី ២៨​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥. នៅ​ចំនុច​. បង្គោល​គោម​ឡូត៍​នេសាទ​លេខ​៣ និង​ក្នុងភូមិ​.​Image53

ផាត​សណ្តាយ ឃុំ​ផាត​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​​កិច្ចសហការ​បង្ក្រាប​នេះ​ត្រូវបាន​ចូលរួម​ពី​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កម្លាំង​ស្នាក់ការ​សន្តិសុខ​B06 កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ផាត់​សណ្តាយ ក្រោយពី​ការ​បង្ក្រាបបាន​វត្ថុតាង​ទាំងអស់​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ ដើម្បី​ធ្វើ​កំ​ហេតុ​។​

Image54

ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់​.​ជា​ជនជាតិ​វៀតណាម និង​ខ្មែរ​ម្នាក់​ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ អម​សាលាដំបូង​ខេត្តកំពង់ធំ នៅ​រសៀល​ថែ្ង​ដដែល សូមបញ្ជាក់​ផងដែ​ថា ករណី​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ គឺ​បណ្តាលមកពី ជនសង្ស័យ​បាន​ប្រើប្រាស់​ឧបករណ៍​ដោយ​ខុសច្បាប់ ក្នុងនោះ​មាន រុញ​ស៊ី​ប រុញ​យ៉ាង​កាវ ក្នុង​ដែន​នេសាទ​ហាមឃាត់ និង​ការដឹកជញ្ជូន​ផល​ត្រី​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​។​

Image42
​តាម​ប្រភពពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកនេសាទ​បាន​ឲ្យ​ដឹងថា ការនេសាទ​ដោយ​ខុសច្បាប់​នេះ គឺ​ដោយមាន ការអនុញ្ញាតិ​ពី​លោក ផុន ជា​មន្ត្រី​បរិស្ថាន​បណ្តែត និង​លោក ម៉ុ​ន ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល ពាម បាង បាន​បណ្តេញ​អ្នកនេសាទ​ណា ដែល​ខ្លួន​ពុំមាន​ទទួល​លាភក្កា​រៈ និង​មាន​មិន​ឲ្យ​ចូល​នេសាទ​ជិត​ដែន​ឡូត៍​នេសាទ​អភិរក្ស ហើយ​បាន​ឲ្យ​លោក ទុង លោក យ៉ុង ដែល​បាន​បង់លុយ​ឲ្យ​ខ្លួន​ចូលទៅ​នេសាទ​វិញ ទើប​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ មានការ​ខឹងសម្បា​និង​មន្ត្រី​ពី​រូបនេះ និង​ឈានដល់​ការបង្ក្រាប​ដើម្បី​លុបបំបាត់ ការនេសាទ​ដោយ​ខុសច្បាប់ ។​

Image55
​គួរបញ្ជាក់​ផង ដែរ​ថា បច្ចុប្បន្ន នៅក្នុង​ដែន​នេសាទ​ទន្លេ​ច្មារ និង​ដែល​តំបន់​ឡូត៍​នេសាទ ដែលជា​កន្លែង​សម្រាប់​អភិរក្ស​ត្រី​មេ​ពូជ តាម​ប្រភព​ពត៍​មានបាន ឲ្យ​ដឹងថា មាន​មន្ត្រី​មួយចំនួន បាន​ឲ្យ​អ្នកនេសាទ​ចូលទៅ នេសាទ​ដោយ​ខុសច្បាប់​នៅពេល​យប់ ដោយ​គិត​ជា​ម៉ោង ជាហេតុ​បណ្តាល​ឲ្យ​បាត់បង​នូវ​ជំនឿ​ពី​សំណាក់ ប្រជាពលរដ្ឋ ទៅលើ​សមត្ថកិច្ច ដែល​ឈរជើង​ការពារ​អភិរក្ស​តំបន់​អភិរក្ស​ទាំងនេះ ។​

Image52
​ដូច្នេះ​មហាជន​ទូទៅ​បាន​សំណូមពរ ឲ្យ​លោក​សមត្ថកិច្ច ដែល​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ កុំ​មានការ​លំអៀង បើ​បិទ​នេសាទ​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់ គឺ​ត្រូវ​បិទ​ទាំងអស់គ្នា បើ​ជលផល​ឲ្យ​នេសាទ​គឺ​ត្រូវ នេសាទ​ទាំងអស់គ្នា ព្រោះ​វា​ជា​សម្បត្តិ​របស់​ប្រទេស​ទាំងអស់គ្នា បើ​គោរព​ច្បាប់​គឺ​គោរព​ទាំងអស់គ្នា ។​Image43