កំពង់ធំ
កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥! បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា!ម្ចាស់ផ្ទះដែលបើកលេងល្បែង ស៊ីសងជល់មាន់ខាងលើមានឈ្មោះ សាយ ភារិន្ទ ភេទប្រុសអាយុ៣០ឆ្នាំ រស់ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដកហូតបាននូវវត្ថុតាង
រួមមានមាន់ចំនួន៩ក្បាល ម៉ូតូ០៨គ្រឿង និង
មនុស្សចំនួន ០៨នាក់នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនធ្វើការអប់រំឲ្យឈប់ប្រព្រឹត្តទៀតព្រោះច្បាប់មិនអនុញ្ញាតឲ្យលេងនោះទេ!
បើតាមការរៀបរាប់ឲ្យដឹងពីឈ្មោះ សាយ ភារិន្ទ ភេទប្រុសអាយុ៣០ឆ្នាំដែលជាម្ចាស់ផ្ទះនិយាយថា!មាន់ដែលពួកគេនាំគ្មាជល់នោះគឺមានតែ១គូរទេ យកមកឡាំគ្នាលេងដាក់ស្រាបៀរ១កេះតែប៉ុណ្ណោះ!ដោយរៃលុយគ្នាម្នាក់៥០០០៛ដាក់ បើមាន់អ្នកណាឈ្នះនិងបានផឹកស្រានេះផឹក! ចំណែកមាន់ដទៃទៀតនោះ គឺជាមាន់ដែលមិត្តយកមកផ្ញើរទុកគ្រាន់បង្កាត់ពូជទេ ហើយក៏ពុំទាន់បានជល់អ្វីស្រួលបួលផងក៏ត្រូវប៉ូលីសចាប់តែម្តង!
ប៊ុនរិទ្ធី





































