កំពង់ធំ=
ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានកំលាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបបានកាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៥
និងយប់ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥!
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា!ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់ដែលត្រូវបានកំលាំងសមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនោះ!ទី១.ឈ្មោះ លឹម ដារ៉ារ័ត្ន ពាក់អាវយ៉ឺតដៃខ្លីពណ៌សរ ភេទប្រុសអាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័កអនុសេនីយ៏ទោបំរើការងារនៅនាយកដ្ឋានអន្តរាគមន៏មានទីលំនៅផ្ទះលេខ២១៧ សង្កាត់អូរឬស្សី២ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១២,៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ខែគុម្ភះ ឆ្នាំ២០១៥នៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ពីបទជួញដូរគ្រឿងញៀន យកមកពីភ្នំពេញ ចែកចាយឲ្យសិស្សវិទ្យាល័យកំពង់ធំ!ដកហូតបានវត្ថុតាងមានថ្នាំញៀន២ កញ្ចប់ ទម្ងន់០,៩ក្រាម ទូរស័ព្ទដៃ៣គ្រឿង លុយខ្មែរ៥០ម៉ឺនរៀល លុយបាត១០០០បាត និងលុយដុល្លា
ចំនួន៦០$ និងទី២.ឈ្មោះ អ៊ឹង សុផល ភេទប្រុសអាយុ៣៥ឆ្នាំពាក់ដៃខ្លីពណ៌សរ
អុចៗរស់នៅភូមិកាតាយ ឃុំសូយោង ស្រុកបារាយណ៏មានមុខរបរជាអ្នកបើកត្រាក់ទ័រ ឃាត់ខ្លួនបាននៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង ១២,១៥នាទីយប់ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ នៅក្នុងបន្ទុបជួលក្នុងផ្ទះសំណាក់ចំរើនលាភ ដកហូតបានថ្នាំញៀន២ កញ្ចប់តូចប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកករួមជាមួយនិងឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀន ហើយនិងដែកស្រួច៣ជ្រុង១!យកមកកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ប៊ុនរិទ្ធី