​ម៉ូតូ​២​គ្រឿង​បុក​គ្នា​រង​ការខូចខាត​ទាំងសងខាង​សំណាងល្អ​មិនមាន​អ្នករបួសធ្ងន់ ប៉ុន្តែ​ប្រកែក​រក​ខុសត្រូវ​រៀងៗ​ខ្លួន​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រព​ន្ឋ និង​កូនតូច ពី​ដើរលេង​បំណង​ទៅផ្ទះ​វិញ​ដោយ​ជិះ ឆ្លងផ្លូវ​ក៏ត្រូវ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ពេញទំហឹង បណ្តាលឱ្យ ម៉ូតូ​រង​ការខូចខាត ចំណែក​ម៉ូតូ​បង្ក​បាន​ប៉ើង​ឡើង​ទៅលើ​ឃឿន រង​ការខូចខាត​ដូចគ្នា ប៉ុន្តែ​សំណាងល្អ គ្រាន់តែ​របួស​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​ប្រកែក​រក​ត្រូវ​រៀងខ្លួន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០:៥០​នាទី​យប់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​២៤០ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​4
​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-3833 ឌុប​ប្រព​ន្ឋ និង​កូនតូច តាម​បណ្តោយ​ផ្លូវ​លេខ​២៤០ ពី​កើ​តទៅ​លិច ខណ​:​មកដល់ ចំណុច​ផ្លូវកែង​ក៏បាន​បត់​ទៅខាង​ឆ្វេង​ដៃ តែ​បត់​បានតែ​ពាក់​កណ្តាលផ្លូវ ស្រាប់់​តែមាន យុវជន​ម្នាក់​ជិះ​ម៉ូតូ​3

ស្មាស់ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-6575 ជិះ​ទិសដៅ បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក ម៉ូតូ​ឌ្រី​ម​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត ចំណែក​ម៉ូតូ​ប៉ើង​ឡើង​ទៅលើ​ឃឿន រង​ការខូចខាត​ដូចគ្នា ប៉ុន្តែ​សំណាងល្អ​គ្រាន់តែ​របួស​បន្តិចបន្តួច ហើយ​ប្រកែក​រក​ត្រូវ​រៀងខ្លួន​។​2
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង ចរចា​គ្នា​មិនត្រូវ ជំនាញ​ក៏​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕1