ជនសង្ស័យ​៣​នាក់​បាន​យក​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​យក​កាំបិត​ចាក់​ឲ្យ​របួស​ហើយ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១២៥​មួយ​គ្រឿង​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃទី​២៥ ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ខាងកើត​បុរី​សុភ័ក្រ​មង្គល់ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ

ខណ្ឌមានជ័យ​។​
​    ​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BN-2015 ជិះ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​បេតុង​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំបិត​មួ​យ​ដើម​បាន​មក​ស្ទាក់​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​ហើយ​យក​កាំបិត​មក​ចាក់​ទៅលើ​ជនរងគ្រោះ​ចំនួន​២​កាំបិត​បណ្ដាលឲ្យ​រងរបួ​សរួច​ដណ្ដើម​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព​។​
​    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ 
02 (5)