នៅចំណុចផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ រថយន្តវីហ្គូមួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បានបើកទៅបុកបុរសម្នាក់ ដែលជាអ្នកធាក់ស៊ីក្លូ បណ្តាលឱ្យរងរបួស និង ខូចខាតស៊ីក្លូទាំងស្រុង កាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ នៅចំណុចផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយក្រោយពីបង្កហេតុ រថយន្តបានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពពត៌មានពីបុរសម្នាក់ ដែលជាអ្នករត់ម៉ូតូឌុបម្នាក់់ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាអ្នក់ធាក់ស៊ីក្លូម្នាក់ បានធាក់រ៉ឺម៉ក់់ស៊ីក្លូម្នាក់ឯង តាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ខណះមកដល់ពាក់កណ្តាលផ្លូវព្រះសីហនុ ស្រាប់តែមានរថយន្តវីហ្គូ ពណ៍ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ បើកទិសដៅពីកើ
តទៅលិច ក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលទៅបុកបុរសជាអ្នកធាក់ស៊ីក្លូ បណ្តាលឱ្យរងរបួស និង ខូចខាតស៊ីក្លូទាំងស្រុង ហើយរថយន្តបង្ក បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោលតែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗ និង បានដេញតាមរថយន្តបង្កផងដែរ ប៉ុន្តែតាមមិនទាន់ និង បានជូនបុរសរងគ្រោះទៅផ្ទះវិញ ដើម្បីព្យាបាលរបួស និង ស៊ីក្លូដែលរងការខូចខាត ផងដែរ ៕


































