លឿន បានបុករថយន្តដឹកត្រីមួយគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យរងការខូចខាត ផ្នែកខាងមុខទាំងស្រុង ដោយបញ្ចប់រឿង ២០០ដុល្លារ នៅកន្លែងកើតហេតុ
នារីម្នាក់ដែលគេស្គាល់ថា ជាកូនអ្នកមានស្រវឹងស្រាជោគជាំ បានបើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក LUXES 570 ក្នុងល្បឿនយ៉ាងលឿន ក៏រួចបានរេចង្កូតជ្រុលទៅបុករថយន្តដឹកត្រី ដែលជិះបញ្ច្រាសទិសគ្នាពីចំហៀងពេញទំហឹង បណ្តាលឱ្យរងការខូចខាត ចំណែករថយន្តបង្ក បានខ្ទេចផ្នែកខាងមុខទាំងស្រុង ហើយអ្នកបើកបររថយន្ត ត្រូវបានរថយន្តសេរីទំនើប មកទទួលយកទៅបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ដោយសង២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ ជិតនឹងសាលាខណ្ឌឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ ដឹកត្រីពេញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-3550 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ
លេខ៥ ទិសដៅពីជើងទៅត្បូង បំណងយកត្រីទៅលក់នៅផ្សារសំរោងយ៉ោង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសេរីទំនើប មួយគ្រឿង ពណ៍ខ្មៅ ម៉ាក់ LUXES-570 ពាក់ស្លាកលេខ ភ្នំពេញ 2AB-0888 ដែលបើកបរដោយនារីម្នាក់ ត្រូវបានគេស្គាល់ថា ជាកូនអ្នកមាន បើកក្នុងល្បឿនយ៉ាងលឿន ទិសដៅបញ្ច្រាសទិសគ្នា រួចក៏រេចង្កូតជ្រុលបុករថយន្តដឹកត្រីពីចំហៀង បណ្តាលឱ្យរងការខូចខាតទាំងសងខាងតែម្តង់ ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍នោះ បានបន្តទៀតថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត LEXES ត្រូវបានរថយន្តសេរីទំនើប មកទទួលយកទៅបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ដោយសង២០០ដុល្លារ ទៅខាងរថយន្តដឹកត្រី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយសារតែភាគី រថយន្តសេរីទំនើប បើកបរក្នុងល្បឿនលឿន ម្យ៉ាងទៀត ស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើង នេះសំណាងហើយ មិនបណ្តាលឱ្យនណាម្នាក់ រងរបួសធ្ងន់ធ្ងរ បើកុំតែបុករថយន្តដឹកត្រី កុំអីប្រហែលជាអាចបុកផ្ទះប្រជាពលរដ្ឋក៏ថាបាន ៕



































