យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម ជួលជុល​រថយន្ត មិន​ខ្វល់​ពី​ផលប៉ះពាល់ ដល់​អ្នក​ដ៏​ទៃ​

0


​ ​
​ ​ទីតាំង​ជួសជុល​រថយន្ត គ្មាន​ស្លាក​យីហោ​មួយកន្លែង បើក​អាជីវកម្ម​រំលោភ​លើដី​ចំណីផ្លូវ​ជាតិ លេខ​៥ ដោយ​មិន​ខ្វល់​ពី​ផល​បះ​ពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ដោយ​គេ​សង្ស័យថា គ្មាន​ច្បាប់​អនុញ្ញាតិ ។
​ ​ទីតាំង​ជួសជុល​រថយន្ត ដែល​ត្រូវ​មហាជន​រិះគន់​ខាង​ល​នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវ​កោង ស្ថិតក្នុង​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់ ។4
​ ​ប្រភព​ពត៌មាន ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ ពិសេស​អ្នកធ្វើ​ដំណរ​ឆ្លងកាត់ បាន​រិះគន់ថា ទីតាំង ខាងលើ មាន​រថយន្ត​ចូល​ជួសជុល​ជា​ហូរហែរ ពេញ​ចិញ្ចើមផ្លូវ​សាធារណៈ ពេលខ្លះ​ហៀរ​ដល់ លើផ្លូវ កៅ ស៊ូ​ទៀតផង ម្យ៉ាងទៀត​នោះ ទីនោះ​ជា​ចំណុច​ផ្លូវ​កោង ងាយ​និង​បង្កអោយមាន​គ្រោះថ្នាក់ ចរាចរណ៍ ជាយថាហេតុ ។3
​ ​ប្រភព​បន្តថា យានដ្ឋាន​ខាងលើនេះ ហាក់​មិន​ខ្វល់​ដល់​ផលប៉ះពាល់ ដល់​អ្នកដទៃ​ទាល់តែសោះ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ទីតាំង​បើក​អាជីវកម្ម​មួយ​នេះ គេ​សង្ស័យថា គ្មាន​ច្បាប់​អនុញ្ញាត​ទៀតផង តែ​គេ​មិន​ជឿ​រថា អាជ្ញាធរ​មើលរំលង​ឡើយ ផ្ទុយទៅវិញ ទីតាំង​អាជីវកម្ម​ជួសជុល​រថ​យន្ត រំលោភ​លើ​ចំណីផ្លូវ​ខាងលើនេះ មានដំណើរ​ការ​ជា​យូរណាស់​មកហើយ ពុំទាន់​មាន​ចំណាត់ការ​ពី​អាជ្ញាធរ ក៍​ដូចជា​មន្ត្រី​ជំនាញ​នៅឡើយ ។

2
​ ​ករណីនេះ អ្នកយក​ពត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ​លោក សេង គឹម​ហួ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល អន្លង់ត្នោត តែ​ទូរស័ព្ទ​ទាក់ទង​មិនបាន បុ​ន្តែ​រយៈកាល​កន្លងមក លោក​បាន​ណែនាំ​អោយ​អ្នកធ្វើអាជីវកម្ម ជួសជុល​រថយន្ត​ខាងលើនេះ ផ្អាក​ជាបន្ទាន់ ប៉ុន្តែ​អ្នកធ្វើអាជីវកម្ម​ជួសជុល​3

រថយន្ត មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ របស់​ប៉ូលីស និង អាជ្ញាធរ​ឡើយ ហេតុនេះហើយ ប្រជាពលរដ្ឋ​ជិតខាង រងចាំ​មើលថា តើ​អាជ្ញាធរ និង សមត្ថកិច្ច អាច​ចាត់ការ​ទៅលើ​អ្នកធ្វើអាជីវកម្ម ជួសជុល​ថ​យន្ត​ខាងលើ ដែល​យក​ចំណីផ្លូវ ធ្វើ​អាជីវកម្ម​បានដែរ​ឬទេ ៕