រាំ​ធុងបាស​អប់អរសាទរ​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ យុវជន ២​ក្រុម​ចេញ​វាយ​គ្នា​របួសធ្ងន់ ២​នាក់ នឹង ៨​នាក់​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន

​ភ្នំពេញ ៖ ក្រុម​កម្មករ​រោងចក្រ នឹង​កម្មករសំណង់ បាន​ជួល​ធុងបាស​រាំ​លេង​កម្សាន្ត​ដើម្បី​អប់អរសាទរ មុន​ថ្ងៃ បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ ពេល​រាំរែក ជិត​ដល​ម៉ោង​បិទ​បាស ស្រាប់តែ​យុវជន ២​ក្រុម បើកឆាក​

ប្រយុទ្ធ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​នឹង​បណ្តាល​ឲ្យ​យុវជន ២​នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ សន្លប់​ស្តុក​ស្តឹង​នៅ​នឹង​កន្លែងកើតហេតុ ។ ភ្លាមៗ​នោះ កម្លាំង​ប៉េអឹម​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ប៉េអឹម​ខណ្ឌ​មានជ័យ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​យុវជន ៨ នាក់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​វាយ​គ្នា​ខាងលើនេះ​។ 
​    ​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ នឹង ០០ យប់​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០១៤ ។ យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បានឲ្យដឹងថា មុនពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កម្មករ​រោងចក្រ​កាត់ដេរ នឹង​កម្មករសំណង់ បាន​សហការ​នឹង​រៃអង្គាស​គ្នា ប្រមូល​លុយ ជួល​ធុងបាស​រាំរែ​កម្សាន្ត នៅលើ​ផ្លូវ​បេតុង​ត្រង់​ចំណុច​កើតហេតុ ដោយ​អ្នកខ្លះ​លេងល្បែង​ប្រពៃណី​ចោល​ឈួង  នឹង​ខ្លះ​ទៀត​រាំរែក ដើម្បី​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ​ខាងមុខនេះ ។ លុះ​ពេល​ពួកគេ​រាំ​ដល់​ម៉ោង កើតហេតុ​យុវជន ២​ក្រុម ដោយ​មួយក្រុម​ជា​កម្មករ​រោងចក្រ​មាន​គ្នា ៤​នាក់ នឹង​មួយក្រុម​ទៀត​ជា​កម្មករសំណង់ ផ្សារ​ដែកមាន​គ្នា ៧​ទៅ​៨ នាក់ ពួកគេ​ទាំង ២​ក្រុម​បាន​រាំ​ឌឺដង​ដាក់គ្នា រហូត​ផ្ទុះ​ហឹង្សា​ទាញ​ដំបង​ឈើ​កំណត់​កងៗ ចេញ​វាយ​គ្នា​យ៉ាង​ប្រសាច​ពេញ​ដងផ្លូវ បណ្តាល​ឲ្យ​យុវជន​ជា​កម្មករ​រោងចក្រ​ចំនួន ២​នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ចំណែក​ភាគី​ខាង​កម្មករសំណង់​ចំនួន ៨​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​យក​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​សាកសួរ​បន្ត​ទៀត ជុំវិញ ករណី​វាយតប់​គ្នា​រហូត​បណ្តាលឲ្យ​មនុស្ស ២​នាក់​រងរបួស​បែកក្បាល ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ។ 
​    ​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​យុវជន ៨​នាក់ ដែល​ឃាត់ខ្លួន​បណ្តោះអាសន្ន នឹង​យុវជន ២​នាក់ ដែល ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ​នោះ គឺ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​ទេ ព្រោះ​ដោយសារ​កំពុង ធ្វើការ​សាកសួរ​ព័ត៌មាន​លម្អិត​ដើម្បី​វែកមុខ​ជនដៃដល់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕​

01 (5) 02 (6) 04