​ចោរ​អស់​ល​ក្ខ័​ម្នាក់​លួច​ម៉ូតូ​គេ​ជិះ​បាន​២០​ម៉ែត្រ​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ​ព្រួត​គ្នា​ស្ទាក់​ចាប់ខ្លួនបាន​

0

កំពង់ឆ្នាំង​៖​លោក​ចោរ​អស់​ល​ក្ខ័​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្រួត​គ្នា​ប្រដេញ​តាម​និង​ស្ទាក់​ចាប់ខ្លួនបាន​នៅពេល​គេ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​១​គ្រឿង​ជិះ​ចេញ​បាន​២០​ម៉ែត្រ​។​ករ​​ណី​ព្រួត​ចាប់ចោរ​រូបនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០១ DSC01828ខែ​មិនា ឆ្នាំ​២០ ១៥ នៅមុខ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ចោរ​ខាងលើ​​នេះ​មានឈ្មោះ ឆ​យ រួន ហៅ​អា​ឆ្វេង អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​កូន​រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។​ចំណែក​ម្ចាស់​ម៉​តូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D-2247 ឈ្មោះ រស់ សំបូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC01825
​ ​មុនពេល​កើតហេតុ​បុរស​ជា​ម្ចាស់​ម៉ូតូ​បានមក​សួរសុខទុក្ខ​មិត្ត​ភ័​ក្រ​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយ​ចត​ម៉ូតូ​នៅ​ខាងក្រៅ​ជាប់​ក្លោង​ទ្វារធំ​របស់​មន្ទីរពេទ្យ ដោយ​ទុក​សោរ​ជាប់​នៅ​នឹង​ម៉ូតូ ចំណែក​រូបគេ​ជា​ម្ចាស់​ម៉ូតូ​នៅ​ឈរ​ក្បែរ​ម៉ូតូ​។​ខណៈនោះ​ចោរ​ខាងលើ​បានចេញ​មើល​ឪពុក​ឈឺ​ដេក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មក ក៏បាន​ឡើងលើ​ម៉ូតូ​នោះ​បញ្ឆេះ​បើក​យកទៅ​តែម្តង ពេលនោះ​ម្ចាស់​ម៉ូតូ​ស្រែក​ខ្លាំងៗ​ថា​ចោរលួច​ម៉ូតូៗ​..!! ហើយ​រត់​ដេញតាម​។ ក្នុងពេល​នោះដែរ​អ្នក​នៅ​ជិតខាង​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ស្ទាក់​ពីមុខ និង​រត់​ឡាន​តាក់ស៊ី និង​នគរបាល​នៅ​ប្រចាំការ​មុខ​មន្ទី​ពេទ្យ ក៏បាន​នាំគ្នា​រត់​ដេញ​និង​ស្ទាក់​ចាប់ចោរ​នោះបាន​តែម្តង ហើយ​នាំគ្នា​ព្រមាន​ដោយ​វាយ​១​ដៃ​និង​ទាត់​១​ជើង​ម្នាក់ៗ​ឡើង​ទ្រមខ្លួន ទើប​ប្រគល់អោយ​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់​។​DSC01837
​ ​នៅ​ចំពោះមុខ​សមត្ថ​កិ​ចោរ​រូបនេះ រឹង​រុះ​ណាស់​មិនបាន​ប្រាប់​ពី​បំណង​របស់គេ​នៃ​ការ​លួច​ម៉ូតូ​នេះ​យកទៅ​ណា ដើម្បី​អ្វី​នោះឡើយ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​អោយដឹងថា​៖ នៅក្នុង​ភូមិ​ត្រពាំង​រាំង ដែលជា​លំនៅដ្ឋាន​របស់គេ អ្នកស្រុក​ក្នុងភូមិ​បាន​បាត់​ម៉ូតូ​ជាច្រើន​គ្រឿង​​មកហើយ ដែល​ការបាត់​ទាំងនោះ​សង្ស័យថា​មានការ​ទាក់ទង​និង​ចោរ​រូបនេះ​។​
​ ​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាន​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​
​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីអោយ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បន្ថែម​តាមផ្លូវ​ច្បាប់ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕