គួ​នល​ក់ដី​ព្រៃភ្នំ​រាប់រយ​ហិច​តា​របស់​រដ្ឋ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​បណ្តាល​ឆ្ងាយ​តម្លៃ​ចាប់ពី​៤៥០​ដុល្លា​ទៅ​៥២០​ដុល្លា​ក្នុង​១​ហិច​តា

0

ឧ​ត្ត​រ​មានជ័យ​  លោក​មេភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​អន្លង់វែង ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២៣០​គ្រួសារ​តាម​សម្តី​របស់លោក​មេភូមិ​កុល គួ​ន​ជា​មេភូមិ​បាន​ប្រាប់​អ្នក​ព​ត័​មាន​អោយដឹងថា​IMG_4727ប្រជាពលរដ្ឋ​ដែល​គ្មាន​ដីស្រែ​ចំការ​មាន​ចំនួន​៣០​គ្រួសារ ហើយ​អ្នក​ដែលមាន​ដីស្រែ​ចំការ​១៩៧​គ្រួសារ​។​នៅ​ថ្ងៃទី​២៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​នោះ ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ខឹងសម្បារ​នឹង​លោក​មេភូមិ​ឈ្មោះ​កុល គួ​ន​បាន​ឃុបឃិត​គ្នា​រួមជាមួយ​ឈ្មោះ​ហល់ សំបូរ និង​ឈ្មោះ​ឈិន ចាន់ ជា​ប៉ូលិស​នៅ​ស្នងការ​នគរបាល​ខេត្ត ទទួល​ផ្នែក​រង​សណ្តាប់ធ្នាប់​ចរាចរ​។​IMG_4730សុំ​បញ្ជាក់ ហល់ សំបូរ​ជា​ប្រជាពលរដ្ឋ​អ្នក​នៅ​ទីនោះ​មានឈ្មោះ​ដូចខាងលើ​នេះ បាន​លួច​លក់​ដី​របស់​រដ្ឋ​គឺ​ដីព្រៃ​និង​ភ្នំ​រាប់រយ​ហិច​តា​នាពេល​ថ្មីៗ​នេះ មេភូមិ​កុល គួ​ន​បានចេញ​លិខិត​លក់​អោយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​ដូចជា​មកពី​ស្រុក​កំពីងពួយ​ខេត្តបាត់ដំបង​និង​មក​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​និង​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​គិត​ជា​ផ្ទៃដី​ចំនួន​១៥៥​ហិច​តា កន្លែង​ខ្លះ​លក់បាន​១​ហិច​តា​៤៥០​ដុល្លា​ហើយ​កន្លែង​ខ្លះទៀត​លក់បាន​៥២០​ដុល្លា​ក្នុង​១​ហិច​តា​នោះ​។IMG_4702​ទង្វើ​របស់លោក​មេភូមិ​កុល គួ​ន បាន​អួតខ្លួន​ថា​ស្រឡាញ់​ប្រជាពលរដ្ឋ​ចំណែក​៣០​គ្រួសារ គាត់​ថា​គ្មាន​ដី​ធ្វើស្រែ​ចំការ​នោះទេ​។​ហើយ​លោក​កុល គួ​ន​មេភូមិ​គាត់ គិតតែ​ផល​ប្រ​យោ​ជ​ន៏ ផ្ទាល់ខ្លួន​គាត់ គឺ​អាត្មានិយម គ្មាន​គិតពី​ប្រជាពលរដ្ឋ​ក្រ​ខ្សត​នោះទេ តាម​ប្រភព​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​ព្រះ​តេជគុណ​បុ័​ន សា លួត​ប្រធាន​អង្ក​ការ​សង្ឃ​សហគម​ន៏​រុក្ខ​វ័ន បាន​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​យកមក​ធ្វើស្រែ​ចំការ​វិញ​ចំនួន​៥០០​ហិច​តា​។​IMG_4701លោក​មេភូមិ​កុល គួ​ន​មិនដែល​បាន​ហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ​ប្រាប់ថា សង្ឃ​សហគមន៍​រុក្ខ វ័ន ប្រគល់​ដី​អោយ​ប្រជាពលរដ្ឋ​យើង​វិញ​នោះទេ​។​បែ​ជា​ឃុបឃិត​គ្នា​ដែលមាន​ឈ្មោះ​ដូចខាងលើ​យក​ដី​ដែល​សង្ឃ​សហគមន៍​រុក្ខ វ័ន​ប្រគល់​ឲ្យ​នោះ យកទៅលក់​ឲ្យ​អ្នក​មកពី​ខេត្ត​ឆ្ងាយៗ​ទៅវិញ​។​នេះហើយ​ទង្វើ​របស់លោក​មេភូមិ​កុល គួ​ន អួតខ្លួន​ឯង​ថា​ស្រឡាញ​ប្រជាពលរដ្ឋ​។​តាម​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មិនត្រូវ​លោក​មេភូមិ​កុល គួ​ន នេះ​ដឹង​នាំ​ប្រជាពលរដ្ឋ​ទៀត​ទេ គឺ​គាត់​ជា​មនុស្ស​អគតិ​៕