ខេត្តសៀមរាប៖ គឿងញៀននៅតែក្តីបារម្មណ៏ដល់យុវ័យដូច្នេះហើយទើប កម្លាំងកងរាជអាវុធហត្ថខេត្តនូវតែបន្ត បង្ក្រាបអោយដូចភ្លៀងរលឹម។ ការចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននូវតែបន្ត បង្ក្រាបដូចភ្លៀងរលឹមបាន១ករណី ខណៈពួកគេកំពុងចែកចាយតាមដងផ្លូវសារធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៨ខែកុម្ភៈស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ រួចនាំទៅយកមេក្លោងឈ្មោះ ហាស មុន្នីរត្ន័ ស្ថិតនៅក្នុងផ្ទះជួល ជាប់របងសាកលវិទ្យាល័យបៀប្រាយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានចុះ បង្ក្រាបករណីជូញដូរនិងប្រើប្រាស់ នូវសារធាតុញៀនរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ៧នាក់ ៖ទី១/ឈ្មោះ ហាស មុន្នីរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្សថ្នាក់ទី១២នៃវិទ្យាល័យ១០មករា១៩៧៩(ជូញដូរ) រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ជាមេក្លោង) ទី២/ឈ្មោះ តាន់ ហ៊ីរ៉ូស៊ុក ភេទប្រុសអាយុ១៧ឆ្នាំមុខរបរសិស្សថ្នាក់ទី៩នៃវិទ្យាល័យ១០មករា១៩៧៩ (ប្រើប្រាស់) រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី៣/ឈ្មោះ សោម សុបញ្ញា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរក្រឡុកស្រា(ធុកៗបា)ប្រើប្រាស់ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ទី៤/ឈ្មោះ វន ចាន់សុរ៉ាវុធ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរចុងភៅផ្សាររាត្រី(ជួញដូរ)រស់នៅភូមិអារញ្ញ
សង្កាត់សៀមរាប ទី៥/ឈ្មោះ វណ្ណ វិមានរិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក (ប្រើប្រាស់) ទី៦/ឈ្មោះ បេង គង្គា ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិត(ប្រើប្រាស់) រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និងទី៧/ឈ្មោះ ព្រំ ពន្លឺ ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងគំនូរ(ផ្សាររាត្រី)(ជួញដូរ)រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក។លោកបន្តថា ក្រោយធ្វើការឃាត់ខ្លួនរួចឈានដល់ធ្វើការឆែកឆេររកឃើញថ្នាំញៀននិង ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅគ្រឿមពណ៌ថ្លាចំនួន៦កញ្ចប់ ទម្ងន់៣,៣៤ក្រាម,ម៉ូតូ៤គ្រឿង ,ទូរស័ព្ទដៃ៥គ្រឿងនិងឧបករសម្រាប់ជក់មួយចំនួនធំ។លោកវរៈសេនីយ៍ឯក បានបន្ត ទៀតថា ជនសង្ស័យចំនួន៧នាក់និងវត្ថុតាងទាំងអស់នេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី០២ខែមិនាឆ្នាំ២០១៥ នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕



































