បន្ទាយមានជ័យៈកាលពីវេលាម៉ោង១និង២៥នាទីថ្ងៃទី២មីនា២០១៥មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយរថយន្តយីឌុបដឹកគ្រឿងសំណង់មួយគ្រឿងបានបុករះទៅលើរថយន្តកាំម៉ារីពីរគ្រឿងដែលចតតាមចឹញ្ចើមផ្លូវរួចក៏បន្តបុករបងផ្ទះនៃក្រុមហ៊ុន
អាហារសុខភាពដែលបានជួលពីអតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ
ហេតុការណ៍នេះត្រូវបានកើតឡើងនៅចំកណ្តាលក្រុងសិរីសោភណ័ក្នុងភូមិ៣សង្កាត់ព្រះពន្លាត្រង់ចំនុចផ្លូវភ្លោះបំបែកជាបីចេញទៅកាន់ខេត្តបាត់ដំបង់នៃផ្លូវជាតិលេខ៥។
តាមការអោយដឹងពីសាក្សីឃើញហេកុការបានអោយដឹងថាគ្រោះថ្នាក់ចរាចរនេះ
បណ្តាលមកពីរថយន្តធុនធំយីឌុបពាក់ស្លាក់លេខស្វាយរៀង3A0727ដឹកគ្រឿងសំណងបើកពីលិចទៅកើតក៍ទៅបុករះរថយន្តតូចពីរគ្រឿងរងការខូចខាតទាំងស្រុងហើយអ្នកបើកបររថយន្តធំបានគៀបជាប់ក្នុងកាប៊ិនរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងតែត្រូវបានក្រុមសមត្ថិច្ចនិងប្រជាពលរដ្ឋជួយទាញចេញដើម្បីនាំយកទៅសង្គ្រោះបន្ទាន់។សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថាអាចបណ្តាលមកពីដាច់ហ្រាំងព្រោះរថយន្តធំបានផ្ទុកដោយគ្រឿងសំណង់ពេញលើសចំណុះហើយបើកបរចុះចំណោត។




































