ខេត្តពោធិសាត់ ផ្ទុះមីុនតោនលាន់កក្រើកសន្ទឹករំពងភ្នំនៅរសៀលមោ៉ង១និង៣០នាទី ថ្ងៃទី០២ខែមិនាឆ្នាំ២០១៥ស្ថិតនៅដីចំកាចំនុចអូរមីនតោន ក្នុងភួមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់៕ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនមកកាន់សង្គ្រោះជាបឋមមណ្ឌលសុខភាពស្រុកវាលវែង ដើម្បីបន្តដឹកយកទៅសង្គ្រោះមកកាន់មន្ទីពេទ្យរាជធានីភ្នំពេញ៕បើតាមលោក ហេង សុភាណា អភិបាលស្រុកវាលវែងបានប្រាប់ឲ្យដឹងថាជនរងរងគ្រោះក្នុងឧប្បហែតុផ្ទុះគ្រប់មីននេះឈ្មោះ រិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ មកពីស្រុកកំណើតភួមិតាំងយូ ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង មកស្នាក់នៅភួមិកើតធ្វើចំកាភួមិកើតុហែតុខាងលើ៕
លោក ធាង ឡេង អធិកានគរបាលស្រុកវាលវែងបានប្រាប់ឲ្យដឹងថា មុនពេលកើតហែតុបុរសរងគ្រោះបានបើកត្រាក់ទ័រចេញពីភួមិដីក្រហមដែលខ្លួនស្នាក់នៅ ទៅចំនុចអូរមីនតោន ដើម្បីគាស់ដីចំការដាំដំណាំ ៕ លោកបន្តថា ស្របពេលដែលទៅដល់ចំកា្ោះកំពុងតែបញ្ជារគ្រឿងចក្រក៍កងត្រាក់ទ័រនោះបានជាន់ ចំមីនតោនសល់ពីសម័យសង្គ្រាម ក៍ឲ្យផ្ទុះកក្រើកលាន់សន្ធឹករំពងភ្នំបណ្ដាលឲ្យបុរសនោះ រងរបួសត្រូវជើងស្ដាំយា៉ងធ្ងន់ធ្ងរ ឯជើងឆ្វេងរបួសស្រាល និង នៅលើខ្លួនប្រាណបុរសរបួសស្ទើរសុះសាច់ដោយសាតែអំបែងគ្រាប់មីនតោនតូចៗខ្ទៀតត្រូវ៕ លោក ធាង ឡេង ក៍បានបន្តថែមទៀតថាដោយឡែកត្រាក់ទ័រនោះរងកាខូចខាតយា៉ងដំណំ ដោយបានដាច់កង់ក្រឡាប់នៅកន្លែងតែម្ដង៕
មន្ត្រីមណ្ឌលសុខភាពស្រុកវាលវែងបានឲ្យដឹងក្រោយពេលសង្គ្រោះជាបឋមរូច បានឲ្យដឹងថាជនរងគ្រោះមិនអាចធានាអាយុជីវិតបានទេ ត្រូវបានកំពុងរៀបចំបញ្ជូលសង្គ្រោះបន្ទាន់ឆ្ពោះទៅកានរាជធានីភ្នំពេញ ព្រោះជនរងគ្រោះមានរបួសស្ទើរគ្រប់កន្លែងដោយអំបែងគ្រាប់មីន លើខ្លួនប្រាណរួមទាំងជើងសងខាងថែមទៀត៕



































