​​ឃាត់ខ្លួន​២នាក់ ក្លែងបន្លំធ្វើជាអ្នកកា​​សែត មុខសញ្ញារ​ចែកចាយ​គ្រឿងញៀន​

0

​ក្រចេះ​៖ កម្លាំង​អធិការ​រដ្ឋា​នន​គ​បាល​ស្រុក​ចិត្ត​បុរី និង​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដឹកនាំ​ដោយ លោក ធុច បញ្ជៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ ឆែកឆេរ​ផ្ទះ​របស់​អ្នក​កាត​កាសែត​មួយរូប នៅ​ចំណុច​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៥ ។​20150302_111456_2399

បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​អ្នកសារព័ត៌មាន​មួយរូប និង​ស្រី​ស្នេហ៍​ម្នាក់ទៀត ត្រូវ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​លើ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មន្ត្រី​នគ​បាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​ចិត្រ​បុរី បានអោយដឹងថា​ជនសង្ស័យ ទាំងពីរ​នាក់ គឺ​ត្រូវ ឆ្មក់​ចូលទៅ​បង្ក្រាបបាន​នៅក្នុង​លំនៅដ្ឋាន មួយកន្លែង ស្ថិតក្នុង ស្រុក​ចិត្រ​បុរី ខ​ណះ​ដែល​ពួកគេ​ទាំងពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​។​20150302_110247_1866

លោក វរសេនីយ៍ត្រី ស្រឺ ជាលី អធិការរង​ព្រហ្មទណ្ឌ នៃ​អធិការ​រដ្ឋា​ន​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពី​នាក់ ដែល​សមត្ថកិច្ច​ឃាត់ នេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន​យ៉ាងសកម្ម ដែល​សមត្ថកិច្ច តាម​ប្រមាញ់​នាពេល​កន្លងមក​លោក អធិការរង​បន្ត​រថា ជនសង្ស័យ ឈ្មោះ ម៉ុក លី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ហើយ​ជនសង្ស័យ​ម្នាក់នេះ​បាន​តាំងខ្លួន​ថា ជា អ្នកសារព័ត៌មាន​ក្នុង​អង្គភាព​តា​ព្រហ្ម​ប្រចាំ​ខេត្តក្រចេះ និង​នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ លី ផាន់​ណេ​ត អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​។​20150302_110247_1866

នៅក្នុង​ការចុះ​បង្ក្រាប​ខាងលើនេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ ម៉ូតូ​១​គ្រឿង និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ ហើយ​ជន​ប្រុស​ស្រី​ទាំងពីរ​នាក់ សមត្ថកិច្ច នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន​បន្ត​៕20150302_105438_2269

សមត្ថកិច្ច​បញ្ជាក់ថា ជ​នស​ង្ស​យ័​គឺជា​មុខសញ្ញារ​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម នៅក្នុង​មូលដ្ឋាន ហើយ​ជនសង្ស័យ​ក៍​ជា​មុខសញ្ញា​ចាស់​ដែល​ធ្នាប់​បានជា​ប់ព​ន្ឋ​ធានា​គារ​ម្តង​រួចមកហើយ ពីបទ​មនុស្សឃាត ។