អន្តរជាតិ ៖ មានសេចក្តីរាយកាណ៍ កាលពីថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៤ តាមបណ្តាញហ្វេសប៊ុក នៅរូបភាពដែលមានជនរងគ្រោះ ទទួលនូវការវាយប្រហារ ពីសត្វល្អិត បណ្តាលឲ្យពងបែក បង្ហាញនូវភាពឈឺចាប់ផ្សារពេញរាងកាយ ដែលជាសត្វល្អិតដែលមាន រាងតូចសង្កេតឃើញទូទៅ នៅតាមទីកន្លែងដាក់ចង្រិត និងអំពូលភ្លើង ដែលមានឥទ្ធិពល ខ្លាំងខ្លាខាងពិស អាចបណ្តាលឲ្យខ្វាក់ភ្នែកបាន នៅពេលដែលចូលភ្នែក ឬអាចស្លាប់ផងដែរ។
សត្វល្អិតប្រភេទនេះ ពុំត្រូវបានកំណត់ ឈ្មោះជាក់លាក់ ពិតប្រាកដនោះទេ ខ្លះហៅ ”(RoveBeetle) ចំណែក ប្រទេសកម្ពុជា អ្នកខ្លះហៅថា មេផោម ដែលតែងតែជួបជាញឹកញាប់ នៅរដូវភ្លៀងធ្លាក់ ដែលមានស្លាកពណ៌ ខៀវ ដងខ្លួនពណ៌ ទឹកក្រូច តែងតែធ្វើសកម្មភា ហោះហើររោមអំពូលភ្លើង វាតែងរស់នៅក្នុងគុម្គស្មៅ និងចេញរកស៊ីនៅពេលយប់ អាចជួបប្រទះបាន ទូទៅ ដែលមានជាច្រើនប្រភេទ និងមានជាតិពិសក្នុងខ្លួន ០.០២៥ ភាគរយ នៃដងខ្លួន ដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្ន ។