​ការធ្វើ​សមយុទ្ធ​ត្រង​ទ្រាយ​ធំ​របស់​អី​ស្រា​អែល​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​កាន់តែ​តាន់តឹង​

0

​ស្ថានភាព​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដែល​កំពុងតែ​តានតឹង​ស្រាប​ហើយ​នោះ កាន់តែ​តានតឹង​ជាង​មុន​ក្នុងពេលដែល​អី​ស្រា​អែល បានធ្វើ​សមយុទ្ធ​ជា​ទ្រ​ង​ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក​។​
​ការធ្វើ​សមយុទ្ធ​របស់​អី​ស្រា​អែល​បង្ករ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ប្រទេស​ក្នុង​តំបន់​ដែលមាន​វិវាទ​ជាមួយ​អី​ស្រា​អែល​ក្នុងនោះ​មាន​ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​ហា​មាស​នៅ​កា​ហ្សា​។ ក្រៅពីនេះ​ប្រទេស​អី​រ៉ង​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ ពី​សមយុទ្ធ​ទាំងនោះ​ដោយសារតែ​អី​ស្រា​អែល​កំពុងតែ​ខ្វែង​កំ​និត្យ​ជាមួយ​អាមេរិក​ជុំវិញ​ការរក​ដំណោះស្រាយ​បញ្ចប់​កម្មវិធី​បរមាណូ​អី​រ៉ង​។a6

ទាំងនោះ​ហើយ​បានជា​អី​រ៉ង​ព្រួយ​បរ​ម្ភ​ខ្លាច​អី​ស្រា​អែល​ឈប់​ស្តាប់​អាមេរិក​ហើយ​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​បរមាណូ​អី​រ៉ង ដូច​ការប្រកាស់​របស់​មេដឹកនាំ​អី​ស្រា​អែល​នាពេល​កន្លងមក​។a5
​នាយករដ្ឋមន្ត្រី​អី​ស្រា​អែល​លោ​កណេ​តាន់​យ៉ា​ហូ​បាន​បញ្ចា​ក់ថា មិនត្រូវ​ពន្យា​ពេល​ទុក​ឲ្យ​អី​រ៉ង សម្រេច​គោលដៅ​របស់ខ្លួន​នោះឡើយ អាច​ជាការ​គម្រាមកំហែង​ដល់​សន្តិសុខ​ពិភពលោក​ទាំងមូល​។​a3
​គួរ​បញ្ចាក់​ផងដែរ​ថា កងទ័ព​ការពារជាតិ អ៊ីស្រាអែល (IDF) បានចាប់ផ្តើម​ការហ្វឹកហាត់ និង សមយុទ្ធ​យោធា ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ កាលពី​ថ្ងៃអាទិត្យ នៅ​តំបន់​វ៉េ​ស​ត៍បែង ដែលមាន​ទាហាន​បម្រុង​ចំនួន ៣​ពាន់​នាក់ ដើម្បី​រាយការណ៍​ទៅ អង្គភាព​របស់​ពួក គេ​ពី​ស្ថានភាព​ទូទៅ ក្នុង​តំបន់ ។​a2
​សារព័ត៌មាន​ចិន ស៊ិន​ហួ កាលពី​ថ្ងៃទី​០២ ខែ​មិនា ឲ្យ​ដឹងថា មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល លោក ហ្គា​ឌី អ៊ី​សេន​គត់ ជា​អ្នកដឹកនាំ​សមយុទ្ធ​នេះ ដែល មាន​ទាហាន បម្រុង​សរុប​ចំនួន ១៣,០០០​នាក់​។ ក្នុងចំណោម​កងកម្លាំង ទាំងនោះ​កងទ័ព​ចំនួន ៣​ពាន់​នាក់​នឹងត្រូវ​រាយការណ៍ ទៅកាន់​អង្គភាព​របស់ខ្លួន ប្រចាំ​នៅក្នុង​តំបន់ វ៉េ​ស​ត៍បែង ខណៈពេលដែល​កងទ័ព នៅសល់​ចំនួន ១០.០០០​នាក់ ត្រូវ​បានដាក់ ប្រចាំការ​ក្នុង​អង្គភាព ប្រុង​ជើងការ​របស់​កងទ័ព ការពារជាតិ អ៊ីស្រាអែល ។​
​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ដោយមាន​ការចូលរួម ហ្វឹកហាត់ ពី​កងទ័ព អាកាស ការ​ស៊ើបការណ៍ នឹង​ទីលានប្រយុទ្ធ និង​ការ​ក្លែង​ធ្វើជា សាច់រឿង​ផ្សេងគ្នា រួមទាំង​ការឆ្លើយតប​ទៅនឹង ការចាប់​ជំរិត​ប្រជាជន អ៊ីស្រាអែល​ផងដែរ ។​
​សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុងការ​ផ្សារ ភ្ជាប់​ទៅនឹង​ការវាយតម្លៃ យោធា​ចុងក្រោយ ដែល​អាច​នឹង ពាក់ព័ន្ធ​ជាមួយ​អំពើហិង្សា ដោយ​ភាគី​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​តំបន់​វ៉េ​ស​ត៍បែង ក្នុងអំឡុងពេល​ចុងខែ​មីនា ឬ​ដើមខែ​មេសា​នេះ ចំពេល​ស្ថានភាព សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន ហើយ​ការលំបាក​ផ្នែក សេដ្ឋកិច្ច របស់​អាជ្ញាធរ​ជាតិ ប៉ា​ឡេ​ស្ទី​ន ត្រូវ​ប្រឈមមុខ​នឹង ការប៉ះទង្គិច ។​a1
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អី​ស្រា​អែល​ខិតខំ​ពង្រឹង​សម្ថ​ភាព​ការពារជាតិ និង​បំពាក់​សព្វាវុធ​ទំនើបៗ​ជាច្រើន​ដល់​កងទ័ព​សម្រាប់​ទប់​ទល់​រាល់​ការ​គម្រាមកំហែង ។ កន្លងមក​មេទ័ព​អី​រ៉ង​ធ្លាប់បាន​គម្រាមថា​និង​លុបបំបាត់​អី​ស្រា​អែល​ចេញពី​ផែនទី​ពិភពលោក​ប្រសិន​មាន​សង្គ្រាម​កើតឡើង​៕