រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន សូ​ងួន ក្រទ្បា​ប់ចាក់ចោល កុងតឺន័រ ធ្លាក់​ចូល​ទឹក​ខូច​ទំនិញ អស់​រាប់​ម៉ឺន​ដុល្លា ស្ថិត​នៅ​ស្ពាន​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ទ្បើង​ដោយ​រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន សូ​ងួន ដោយ​បើក​បុក​រនាំង​ចែក​ទ្រូង​ស្ពាន បណ្តាល​ឲ្យ​ក្រទ្បាប់ចាក់ កុងតឺន័រ​ធ្លាក់ចូល​ទឹក ខូច​ទំនិញ​អស់​រាប់​ម៉ឺន​ដុល្លា និង​បាក់​បង្កាន់ដៃស្ពាន ជិត​១០​ម ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​

ទ្បើង​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អាធា​ត្រ ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ប្រសូត្រ ភូមិ​ប្រសូត្រ​១ ឃុំ​សំបូរ​ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង ។ 
​    ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​កុងតឺន័រ ដែល​ក្រទ្បា​ប់ធ្លាក់​កុងតឺន័រ ចូល​ទឹក​ព្រែក​នេះ ម៉ាក ហី​ណូ ពាក់​ស្លាក់​លេខ ភ្នំពេញ 3A-2005 ពណ៌​ស ជា​របស់​ក្រុមហ៊ុន សូ​ងួន បើកបរ​ដោយ​ឈ្មោះ ស៊ីម ធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​អំពិល​ជុំ ស្រុក​អូ​រាំង​ឳ ខេត្ត​កំពង់ចាម ។​
​    ​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​ពី​លិច​ទៅ​កើត ខណៈ​ដែល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​ងងុយដេក ងោក​បុក​ចង្កូតរថយន្ត ស្រាប់តែ​រេ​ចង្កូត ទៅបុក​ទ្រូង​ស្ពាន ផ្អៀង​រថយន្ត​ក្រ​ទ្បាប់​កុងតឺន័រ ធ្លាក់​ចូល​ក្នុង​ទឹក​តែម្តង់ ។​
​    ​ក្រោពេ​លកើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ស្វាយទាប បាន​ចុះមក​អន្តរាគមន៍ ស្ទូច​យក​កុងតឺន័រ​ពី​ក្នុង​ទឹក និង​បាន​យក​រថយន្ត​បង្ករ​ហេតុ ទៅ​រក្សារ​ទុក​នៅ​អធិការ នគរបាល​ស្រុក​ស្វាយទាប ដើម្បី​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕​

a b