កូរ៉េខាងជើង​គម្រាម​បាញ់​ទម្លាក់​ឧ​ប្បករ​បាច​ខាត់​ប័ន​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​

0

​កាលពី​ថ្ងៃទី​២​ខែមីនា កូរ៉េខាងជើង​បាន​គម្រាម​ប្រើប្រាស់​កំ​ភ្លើង​ធំ​ឬ​កាំជ្រួច​មី​ស៊ី​ល បាញ់​ទម្លាក់ ខាត​ប័ន​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង ដែល​បង្ហោះ​ចេញពី​កូរ៉េខាងត្បូង​។ សកម្មភាព​ខាងលើ​កើតឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ឧ​ប្ប​ទ្វី​កូរ៉េ ក្នុងពេល​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួម​។​
​គេហទំព័រ​Uriminzokkiri របស់​កូរ៉េខាងជើង​បាន​ផ្សាយ​ថា ទាហាន​កូរ៉េខាងជើង​នឹង​បាញ់​ទម្លាក់​រាល់​ប៉េងប៉ោង​ហោះ ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​នាំ​ខាត់​ប័ន​ទៅ​ផ្សព្វផ្សាយ​នៅ​កូរ៉េខាងជើង​នោះ​។ កូរ៉េខាងជើង​ជា​ប្រទេស​តែមួយគត់​ដែល​បាន​បាច​ខាត់​ប័ន​ទៅ​កូរ៉េខាងជើង ជាការ​បំពាន់​ទៅនឹង​អធិបតេយ្យភាព​និង​តម្លៃ​ថ្លៃថ្នូរ​របស់​មួយ​។ សកម្មភាព​ទាំងនោះ​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជម្រុញ​ឲ្យ​មាន​សង្គ្រាម​តែប៉ុណ្ណោះ​។​    d5
​សកម្មភាព​ខាងលើ​កើតឡើង​ក្នុងពេលដែល កូរ៉េខាងត្បូង និង​អា​មេ​រិ បានចាប់ផ្តើម​ធ្វើ​សម យុទ្ធ​រួម​កម្លាំង​ទាហានជើងទឹក នៅមុន ពេលដែល​សមយុទ្ធ​កម្លាំង​ទាហាន​ទ្រង់ ទ្រាយ​ធំ​ដែល​នឹង​ចាប់ផ្ដើម​នៅ​សបា្ដហ៍ ខាងមុខ​ធ្វើឱ្យ​កូរ៉េខាងជើង​សម្ដែង​ការខឹង សម្បា​ជាខ្លាំង ។
​ការធ្វើ​សមយុទ្ធ​កម្លាំង​ទាហានជើងទឹក​នេះ​ចូលរួម​ដោយ​នាវាចម្បាំង​កូរ៉េ ខាងត្បូង​១០​គ្រឿង អមដោយ​យន្ដហោះ ឈ្លប​ការណ៍ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន គ្រឿង​ផងដែរ ហើយ​ក្នុងនោះ ក៏មាន​ការ ចូលរួម​ពី​នាវា​ពិឃាត​អាមេរិក US Aegis និង​ឧទ្ធម្ភាគចក្រ Sea Hawk​ផង ដែរ ។ នេះ​បើតាម​ការប្រកាស​ឱ្យដឹងពី អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ កូរ៉េខាងត្បូង ។d4
​អ្នកនាំពាក្យ​បញ្ជាក់ថា “​ការធ្វើ​សម យុទ្ធ​នេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​នៅក្នុង ការចូលរួម​កម្លាំង​ការពារ​រួម​របស់ សម្ពន្ធ​មិ​ត្ដ​” ។
​នេះ​ជាការ​ធ្វើ​សមយុទ្ធ​មុន​មួយ​របស់ កម្លាំង​ទាហានជើងទឹក​ប្រទេស​ទាំងពីរ ខណៈដែល​គម្រោង​ធ្វើ​សមយុទ្ធ​ជាប្រចាំ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ដែល មាន​រយៈពេល​៨​សបា្ដហ៍​ទើប​បញ្ចប់ទៅ វិញ​។ ការ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នោះ​មាន ការចូលរួម​ពី​កម្លាំង​ទ័ពអាកាស​, ទ័ព ថ្មើរជើង និង​កងទ័ពជើងទឹក​សរុប​ទាំង អស់​ប្រមាណ​២០០.០០០​នាក់ និង កម្លាំង​ទាហាន​អាមេរិក​ប្រមាណ​៣.៧០០ នាក់​ផងដែរ ។ ជាមួយគ្នា​នោះដែរ សម យុទ្ធ​តាមរយៈ​កុំ​ព្យួ​ទ័​រ​ក៏ត្រូវ​ធ្វើឡើង​រយៈ ពេល​មួយ​សបា្ដហ៍​ផងដែរ​ដោយ​គេ​ឱ្យ ឈ្មោះថា Key Resolve ។​d3
​ការធ្វើ​សមយុទ្ធ​ខាងលើនេះ​កើតឡើង ជាប្រចាំ​ឆ្នាំ​រវាង​អាមេរិក នឹង​កូរ៉េ​ខាង ត្បូង​ស្ថិតនៅតាម​បន្ទាត់​ព្រំដែន​ឧបទ្វីប កូរ៉េ ។ ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ា​ស៊ីន តោន​បាន​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ក្នុង​លក្ខណៈ​ជាការ​ការពារ​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ទោះបីយ៉ាងណា នៅក្នុង​ក្រសែភ្នែក របស់​កូរ៉េខាងជើង​មើលឃើញថា ជាការ ប៉ុនប៉ង​ឈ្លានពាន​មកលើ​បូរណភាព​ទឹក ដី​របស់ខ្លួន ។
​នៅ​ថ្ងៃ​ច័ន្ទ​ទី​២​ខែមីនា កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ចូលទៅក្នុង​សមុទ្រ និង​ប្ដេជ្ញា​ថា នឹងធ្វើ​ការវាយប្រហារ​ឥត​ប្រណី​ប្រឆាំងនឹង​ស​.​រ​.​អា និង​កូរ៉េខាងត្បូង នៅពេល​ពួក​សម្ព័ន្ធមិត្ត ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​។​d2
​ទីភ្នាក់ងារ សារព័ត៌មាន​យន់​ហាប់ របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​រយៈ​ជិត​ពីរ​គ្រាប់ ចូលទៅក្នុង​សមុទ្រ​ខាងកើត មុន​ការចាប់ផ្តើម​សមយុទ្ធ​យោធា​របស់ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ង​តោន ដែល​បានធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​នោះ​។​
​សារព័ត៌មាន KC.NA ផ្លូវការ ដែល​បាន​ដកស្រង់​សំដី​អ្នកនាំពាក្យ​កងទ័ព​ប្រជាជន​កូរ៉េ (KPA) និយាយថា «​សភាពការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ កំពុង​ខិតចូល​ទៅរក​សង្គ្រាម​ទៀតហើយ​»​។​d1
​មធ្យោបាយ តែមួយ ដើម្បី​ដោះស្រាយ​ការឈ្លានពាន និង​សង្គ្រាម​របស់​ចក្រពត្តិនិយម​អាមេរិក និង​ពួក​ដៃជើង​របស់គេ គឺ​មិនមែន​ចរចា​ឬ​សន្តិភាព​នោះទេ​។ ពួកគេ​គួរតែ​ទទួល​នូវ​ការវាយប្រហារ​ដោយ​ឥត​ប្រណី​ប៉ុណ្ណោះ​។​