ប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រីPark Geun-Hye បានស្នើដល់មេដឹកនាំជប៉ុនឲ្យសុំទោសដល់ស្ត្រីជាទាសករផ្លូវភេទក្នុងពេលសង្គ្រាមឈ្លានពានរបស់ជប៉ុន ដោយលោកស្រីព្រមានថាពេលវេលាមិននៅសល់ច្រើនទៀតឡើយសម្រាប់ទីក្រុងតូក្យូ។
តាមរបាយការ ស្ត្រីប្រហែល២សែននាក់ ដែលភាគច្រើនជាជនជាតិកូរ៉េ ប៉ុន្តែក៏មានចិន ឥណ្ឌូនេស៊ី និងស្រី្តនៃប្រទេសអាស៊ីមួយចំនួនទៀតដែរ ត្រូវបានបង្ខំឱ្យធ្វើទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនក្នុងអំឡុង សង្គ្រាមលោកលើកទី។
ចំណែកភាគីជប៉ុនមិនព្រមធ្វើការសុំទោសនោះឡើយដោយបញ្ចាក់ថា ស្ត្រីកំដរផ្លូវភេទទាំងនោះគឺជាពេស្យាសាមញ្ញ។ ការឃោសនាបែបនេះពីសំណាក់ពលរដ្ឋជប៉ុនធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង បង្ករការខឹងសម្បាពីពលរដ្ឋរង្គ្រោះកូរ៉េ។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងតូក្យូប្រើ«គ្រប់មធ្យោបាយ»ដើម្បី ដោះស្រាយបញ្ហានោះ ខណៈចំនួនស្ត្រីទាំងនោះដែលនៅរស់ដល់សព្វមានតិចតួចណាស់។ក្នុងសុន្ទរកថាមួយនាឱកាសប្រារព្ធខួបនៃចលនាបះបោរឆ្នាំ១៩១៩ ដើម្បីប្រឆាំងអាណានិគមនិយមជប៉ុននៅកូរ៉េ ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ អ្នកស្រីប៉ាកបានថ្លែងថា៖ «ឥឡូវ
យើងមានអ្នកនៅរស់តែ៥៣នាក់ប៉ុណ្ណោះ ហើយពួកគាត់មានអាយុជាមធ្យមជិត៩០ឆ្នាំទៅហើយ។ ពេលវេលាជិតផុតហើយក្នុងការស្តារកិត្តិយសរបស់ពួកគាត់»។ ជនរងគ្រោះ មិនទាន់ត្រូវបានផ្តល់សំណងជំងឺចិត្តនៅឡើយ ចំពោះការប្រព្រឹត្តមកលើពួកគេ ទោះបីជាមានការប្រឹងប្រែងរាប់ទស្សវត្សបន្ទាប់ពីសង្គ្រាមក្តី៕