ហុងកុង​ចាប់ខ្លួន​៣៣​នាក់​ក្រោយ ពាក់ព័ន្ធ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​

0

​កាលពី​ថ្ងៃទី​១ ខែមីនា ប៉ូលិស​ហុង កុង​បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ និង បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក ហ្វូង​បាតុករ​ដែល​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍ ខណៈដែល​បាតុករ​ភាគច្រើន​ជា​អ្នក​មក ពី​ដីគោក​ប្រទេស​ចិន​ក្លាយទៅជា​អំពើ ហិង្សា​នោះ ។
​ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើង​បាន ខឹងសម្បា​ចំពោះ​ការធ្វើ​បាតុកម្ម​នោះ​ថា ជាការ​គំរាមកំហែង រាំងស្ទះ​ដល់​ដំណើរ ការរក​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ពួកគាត់ ។
​ការធ្វើដំណើរ​តាម​រថភ្លើង​ចូលទៅ កាន់​ទីក្រុង​ហុងកុង​ដើម្បី​លក់ទំនិញ ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​មានការ​រាំង ស្ទះ ធ្វើឱ្យ​មុខទំនិញ​មួយចំនួន​ខូច​គុណ ភាព ក៏ដូចជា​មានតម្លៃ​ធូរ​ថ្លៃ​ផងដែរ ។g5
​ប៉ូលិស​បាន​បញ្ជាក់ថា ការធ្វើ​បា​តុ កម្ម​របស់​ក្រុមប្រឆាំង​បានកើត​ឡើង​នៅ តាម​ទីប្រជុំជន​ពាណិជ្ជកម្ម​ផ្សេងៗ ដូច ជា​នៅ Yuen Long ជិត​ព្រំដែន​ជាមួយ ប្រទេស​ចិន ។ បាតុកម្ម​នោះបាន​ក្លាយជា ហិង្សា ហើយ​ប៉ូលិស​បានសម្រេច​ចិ​ត្ដ​ធ្វើ អន្ដរាគមន៍​បំបែក​បាតុកម្ម​ខាងលើ​នោះ ប៉ុន្ដែ​ក្រុម​បាតុកម្ម​បាន​ទៅ​កន្លែង​ផ្សេង ហើយ​ជួបជុំគ្នា​បន្ដទៀត​ធ្វើឱ្យ​កកស្ទះ ចរាចរណ៍ ។g4
​សេចក្ដីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន បញ្ជាក់ថា ប៉ូលិស​បានសម្រេច​ធ្វើ​ប្រតិ ប​ត្ដិ​កា​រប​ង្ក្រា​ម​ក្នុង​ទ្រង់ទ្រាយ​ស្រាល បំផុត​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​ហិង្សា ទាំងនេះ និង​ព្រមទាំង​ចាប់ខ្លួន​បាតុករ ដែល​ពាក់ព័ន្ធ​អំពើហិង្សា​ផងដែរ​។ ប៉ូលិស បាន​ចាប់ខ្លួន​បាតុករ​៣១​នាក់ ក្នុងនោះ មាន​ស្ដ្រី​២​នាក់​ផងដែរ ។ ក្នុងចំណោម អ្នក​ដែល​ចាប់ខ្លួន​មាន​អាយុ​ចាប់ពី​១៣ ឆ្នាំ​រហូតដល់​៧៤​ឆ្នាំ ។ ពួកគេ​ទទួលរង ចោទ​ពីបទ​បង្កចលាចល ប៉ះពាល់​ដល់ សណ្ដាប់ធ្នាប់​សាធារណៈ ។g3
​កោះ​ហុងកុង​ត្រូវប្រគល់​ឱ្យ​ចិន​គ្រប់ គ្រង បន្ទាប់ពី​ចក្រភព​អង់គ្លេស​បញ្ចប់ អាណានិគម​ន៍​នៅក្នុង​ឆ្នាំ​១៩៩៧ ។ ប៉ុន្ដែ ទោះយ៉ាងណា កោះ​នេះ​ចង់បាន​សិទ្ធិ​ឯក រាជ្យ និង​មាន​រដ្ឋបាល​មួយ​ដាច់​ដោយ ឡែក មិន​ស្ថិតនៅក្រោម​ចិន ។

g2 g1
​ក្រុមបាតុករ​ប្រឆាំង​បានធ្វើ​បាតុកម្ម ស្រែក​បណ្ដេញ​អ្នកជំនួញ​ចិន​ឱ្យ​ត្រឡប់ ទៅ​ប្រទេស​គេ​វិញ ។ មន្ដ្រីប៉ូលិស​ម្នាក់ ត្រូវ​បាតុករ​ឡោមព័ទ្ធ ដោយសារតែ​បាន វាយ​បាតុករ​ឱ្យ​របួស​នៅត្រង់​មុខ​។ ប៉ូលិស បញ្ជាក់ថា ហេតុការណ៍​នេះ​បណ្ដាលឱ្យ ប៉ូលិស​៥​នាក់​រងរបួស 9