ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួនពីបទទិញថ្នាំញៀនយកទៅប្រើប្រាស់ខុសច្បាប់។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥នឹង០៥នាទីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅម្តុំមុខពេទ្យលោកសង្ឃស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់ខាងលើទី១ឈ្មោះ ម៉ី ណាឃីម អាយុ២០ឆ្នាំ និងទី២ឈ្មោះផល សុឈាវអាយុ១៨ឆ្នាំ ជនទាំងពីរមានទីលំនៅស្ថិតក្នុងភូមិ បាណាង ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធការចាប់ខ្លួនជនជាប់ចោទខាងលើសមត្ថកិច្ច បានអោយដឹងថា មុនពេលចាប់ខ្លួនពួកគេទាំង២នាក់កម្លាំងសមត្ថកិច្ចចំរុះរបស់ខណ្ឌសែនសុខបានចុះធ្វើរដ្ឋបាលនៅភូមិត្រពាំងឈូក បានប្រឃើញជនទាំងពីរគួរឲ្យសង្ស័យក៏ឃាត់ឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងហៅប៉ៅឈ្មោះម៉ី ណាឃីម ទើបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំ២នាក់កំឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រៀបចំឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕



































