​ក្រុមចោរឆក់​ការ​បូ​បម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វា​គម​ន៏​ម្នាក់​១​ដៃ​១​ជើង​សល់​តែ​ដង្ហើមចង្រិត​

0

ក្រុមចោរឆក់​កាបូប​តាមផ្លូវ តាម​ពីរ​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​បាន​បើក បម្រុង​គេចខ្លួន តែ​ត្រូវ​ជន​រង គ្រោះ​និង​កម្លាំង សមត្ថកិច្ច​ដេញ តាម​ពីក្រោយ​បណ្ដាលឱ្យ​ពួក គេ​ទាំងពីរ​នាក់​ភ័យ ហើយក៏​ជិះ​ម៉ូតូ​ដួល​នៅ ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក៏​ត្រូវបាន​សមត្ថកិច្ច ចាប់វាយ​ខ្នោះ​ម្នាក់ រីឯ​ម្នាក់ទៀត​រត់គេចខ្លួន បាត់ស្រមោល ។​​ជនសង្ស័យ​ដែល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខាងលើនេះ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដល់​តែ ដង្ហើមចង្រិត ព្រោះតែ ពេល​ដួល​ម៉ូតូ​នោះ ត្រូវបាន​x4

ប្រជាពលរដ្ឋ​ត្រួត​វាយ​ម្នា​ក់មួយ​ដៃ មួយ​ជើង បណ្ដាលឱ្យ​សន្លប់​នៅនឹងកន្លែង កើតហេតុ រួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ដឹកបញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បីឱ្យ​ជា​សះ ស្បើយ​និង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់​។​x3
​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ បានឱ្យដឹង ថា ករណី​ឆក់​កាបូប​បានសម្រេច​តែ​រត់គេច ខ្លួន​បានតែ​ម្នាក់​នោះ បានកើត​ឡើង​និង​ធ្វើឱ្យ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវ​ម៉ុង​ឫទ្ធី ក្បែរ​រង្វង់​មូល​កាំ កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

x2
​តាម​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ បាន ឱ្យដឹងថា មុនពេល​កើតហេតុ ខណៈដែល​ជន រងគ្រោះ​កំពុងធ្វើដំណើរ តាម​ដងផ្លូវ ស្រាប់ តែ​លេចមុខ​ជនសង្ស័យ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ក្នុង​ទិស ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​អ្នកជិះ​ពីក្រោយ បាន​ឆក់​កាបូប​ពី​ជនរងគ្រោះ រួច​បើក​គេចខ្លួន ។​
​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ជិះ​ដេញតាម​ពីក្រោយ​និង​ស្រែក​ចោរៗ​ធ្វើឱ្យមាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​និង​សមត្ថកិច្ច ដែល​ចុះ​ល្បាត​នៅក្បែរនោះ រួមគ្នា​ដេញតាម​ពីក្រោយ ធ្វើឱ្យ​ជនសង្ស័យ​ទាំងពីរ នាក់​ភ័យ​ស្លន់ស្លោ ជិះ​ម៉ូតូ​លឿន​ពេក ដួល​កណ្ដាលផ្លូវ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់វាយ​មួយ​ដៃ មួយ​ជើង​ម្នាក់ រងរបួស​សន្លប់​ស្ដូ​ង​ស្ដឹង​សល់​ដង្ហើមចង្រិត ។​
​ដោយ​ឃើញ​សភាព​បែបនេះ សមត្ថកិច្ច បាន​ដឹក​ជនល្មើស​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ កាល់ម៉ែត ដើម្បី​ជួយ សង្គ្រោះ​ជាមុន សិន​រង់ ចាំ​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ហើយ ពេល​កំពុង​សង្គ្រោះ​នោះ ក៏មាន​កម្លាំង​នគរ បាល​នៅចាំ​យាម​ការពារ​ផងដែរ ៕