ស្ត្រី​ជា​មេ​កន្ទុយលេខ​២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ

0

​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ជា​មេ​កន្ទុយលេខ​២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ស្ត្រី​ទាំង​២​នាក់ ទី​១​ឈ្មោះ លាង ពៅ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ និង​ទី​២​ឈ្មោះ មាស ពេជ្រ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។ វត្ថុតាង​រឹបអូស​បាន​មាន​ក្រដាស​កត់​កន្ទុយលេខ​

មួយចំនួន ម៉ាស៊ីន​គិត​លេខ​២​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់រៀល​៤០០,០០០(៤០​សិប​ម៉ឺន​v2 v1រៀល​) និង​ប្រាក់​ដុល្លារ ៨៧​ដុល្លារ​។ បច្ចុប្បន្ន ស្ត្រី​ទាំង​២​នាក់កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕