កំពង់ឆ្នាំង៖ក្រុមក្មេងជំទង់១ក្រុម ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមផ្សេងទៀតស្កាត់តាមផ្លូវព្រួតវាយរងរបួស បែកក្បាលហូរឈាមស្រោចខ្លួនម្នាក់ៗ ហើយត្រូវបាននាំយកទៅព្យាបាលរបួសដេរជាច្រើនថ្នេ ខណះពួកគេត្រឡប់មកពីហូបការ ក៏ត្រូវគេស្ទាក់វាយនៅវេលាម៉ោង៣ និង ១០នាទី រសៀលថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៏ ។

ក្រុមយុវជនរងគ្រោះទាំងនោះមាន១ឈ្មោះ ហ៊ន ស៊ីប្រាង អាយុ២០ឆ្នាំរងរបួសក្បាលដេរ២០ថ្នេរ២ឈ្មោះ ហ៊ន សុជាតិ អាយុ២៥ឆ្នាំ របួសក្បាលដេរ៦ថ្នេរ និង៣ឈ្មោះ ផៃ សារឿនរបួសបែកមាត់ ។ ពួកគាត់មានទីលំនៅ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៏។ ជនរងគ្រោះទាំង៣នាក់បានមកដាក់ពាក្យប្តឹង នៅនគរ បាលប៉ុស្តិរដ្ឋបាល មូលដ្ឋានថាៈ មុនពេលកើតហេតុ ពួកគេបានត្រឡប់ចេញពីហូបការវិញ ដោយជិៈម៉ូតូ
២គ្រឿង តាមបណ្តោយផ្លូវជាតិពីត្បូងទៅជើង ត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុចកើតហេតុដែល មានចម្ងាយតែប្រមាណ១៥០ម៉ែត្រពីផ្ទះការប៉ុណ្ណោះ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមាន គ្នាប្រមាណ ១០នាក់បានស្ទុះចេញពីក្នុងព្រៃ ខ្លះកាន់ដែកបំពង់ទីប ខ្លះកាន់ដំបង ខ្លះកាន់ដុំថ្ម និងចំពាមកៅស៊ូ
បានព្រួតវាយ និងគប់មកលើក្រុមខ្លួនយ៉ាងព្រៃផ្សៃ គ្រាដែលពួកខ្លួនគ្មានលទ្ឋភាពតដៃ ។ ក្នុងស្ថានភាពពេលនោះ ធ្វើអោយអ្នកធ្វើដំណើរលើផ្លូវជាតិបានឈប់ឡាន ម៉ូតូ ស្រែកឃាត់ដែរ តែក្រុមជនដៃដល់ទាំងបានវាយម៉ាឆ្អែតដៃទើបរត់ចូលព្រៃគេចខ្លួនអស់ ។ ក្រុមជនរងគ្រោះបានបញ្ជាក់ថាៈ ក្នុងចំណោមជន
ដៃដល់ទាំងនោះពួកខ្លួនបានស្គាល់ឈ្មោះមនុស្សចំនួន៣នាក់ មានឈ្មោះ ប៉ូច (មេក្លោង) ឈ្មោះ ក្រា និងឈ្មោះ ឆក ទាំង៣នាក់នេះមានទីលំនៅភូមិ ស្រះកែវ ។
ពាក់ព័ន្ឋនិងបញ្ហានេះ លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូរណ៏ បានមានប្រសាស ន៏ប្រាប់តាមទូរស័ព្ទថាៈ លោកបានទទួលព័ត៌មាននេះហើយ តែចំពោះមូលហេតុនៃ
ការស្ទាក់វាយប្រហារមកលើក្រុមភ្ញៀវមកពីហូបការនេះ លោកមិនទាន់បានដឹងច្បាស់ នៅឡើយទេ ពេលនេះមន្ត្រីនគរបាលរបស់លោកកំពុងធ្វើការស្រាវជ្រាវ តែបើតាមលោកដឹង រឿងបែប នេះ គឺមានទៅមានមកហើយ ទើបមានរឿងរ៉ាវវាយគ្នារងរបួសបែបនេះ ៕



































