កម្លាំង​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​ការដាក់​សម្រាស់​ហ៊ុំ​ចាប់​ត្រី ក្នុង​ស្រុក​កំពង់លែង

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៤ កម្លាំងចំរុះ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​កំពង់ឆ្នាំង ក្រោម ការ ចង្អុល បង្ហាញ ពី​លោក សេង ប៊ុន​ឈឿន នាយខ​ណ្ឌ័​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ខេត្ត សហការណ៍​ជាមួយ​កម្លាំង រដ្ឋបាល​ជល ផល​សង្កាត់​

កំពង់លែង និង​ផ្នែក​ផ្សារឆ្នាំង បាន​ចុះ​យុទ្ធនាការ​រុញ​បំផ្លាញ​សម្រាស់​ចំនួន​២៥​កន្លែង នៅក្នុង​ឃុំ​ប្រឡាយ​មាស​និង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។ 
​    ​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា បានអោយដឹងថា លទ្ធផល​នៃ​ការបង្ក្រាប​ទាំង​២៥​កន្លែង​នេះ​មាន​ទំហំ​៨​ពាន់​ម៉ែត្រក្រឡា និង​បង្គោល​៣០០​ដើម ត្រូវបាន​បំផ្លាញ​ចោល​ទាំងស្រុង ដោយឡែក​សម្រាស់​អូស​រុញ​យកទៅ​ទំលាក់​នៅតាម​តំបន់​អភិរក្ស ។ 
​    ​សូមរ​ម​លឹកថា ជា​លទ្ធផល​ក្នុង​ការបង្ក្រាប​រយៈពេល​១​ខែ​មកនេះ កម្លាំង​រដ្ឋបាល​ជលផល​បាន​បំផ្លាញចោល​នូវ​វត្ថុតាង​ចំនួន​៤១​ករណី  កំណត់ហេតុ​ពិន័យ​២​ករណី  កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​០១​ករណី បំផ្លាញ​វត្ថុតាង​ចោល​មាន​ស្បៃ​មុង​៦៣​កន្លែង របាំង​សាច់​អួន​៤៥​កន្លែង របាំង​ព្រួល​ភ្ជិត​ព្រែក​១០​កន្លែង សម្រាស់​២៤៨​កន្លែង មក​ពាក់​២​កន្លែង លួ​ស្បៃ​មុង​៦៣​គ្រឿង លូ​សាច់​អួន​៧៣​គ្រឿង លប​១២​គ្រឿង ចាក់​លែង​កូន​ត្រី​ចំរុះ​៣៩៥​គ​.​ក្រ បង្គោល​៨៩១៦​ដើម និង​ព្រួល​១៦​ផែន ។ វត្ថុតាង​ដែល​ស្នើ​សុំ​តុលាការ​រឹបអូស ទូក​ភ្ជាប់​ម៉ាស៊ីន​១​គ្រឿង អាំង​វែ​ទ័រ​១​គ្រឿង អាគុយ​១​គ្រឿង ដង​ឆក់​១​គូ ។ រី​ឯ​វត្ថុតាង​ស្នើសុំ​ពិន័យ​ហើយ​ដោះលែង​វិញ​មាន បា​ឡា​ភ្ជាប់​ម៉ាស៊ីន​១​គ្រឿង ម៉ាស៊ីនបូមទឹក​១​គ្រឿង សាច់​ជន​១​វង់ ដង​ជន​១​គូ ធុង​ក្លាសេ​១​គ្រឿង ទោស​ដាក់​ពន្ធនាការ​ចំនួន​២​នាក់ និងសេចក្តីសម្រេច​ពិន័យ ២​លាន​រៀល ។​
​    ​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជា​នេសាទ​ជនជាតិ​ខ្មែរ​ឥស្លាម មិន​អោយ​ប្រើ​ឧបករណ៍​មង​បង្ក្រាប ដែល​ជា​ឧបករណ៍​មិន​មានចែង​ក្នុង​ប្រកាស​លេខ ៤៥៨ ប្រក​.​ក​សក របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រួមទាំង​ឧបករណ៍​ចែ​រ៉ា​មិន​អោយ​ប្រើ​ម៉ាស៊ីន​ខ្យល់ ។​
​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក​សេង ប៊ុន​ឈឿន​បាន​អះអាង​ថា លោក​នឹង​បន្ត​ធ្វើ​ការបង្ក្រាប នូវ​រាល់​បទល្មើស ដែល​បាន​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន អោយបាន​ល្អ​ប្រសើរ ស្រប​តាម​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  ដោយ​មាន​គោលការណ៍ បង្ក្រាប​ផ្ទាល់​ពេល​ជួប​ជាក់ស្តែង បង្ក្រាប​ពេល​ក្រុម​ជនល្មើស​ធ្វើការ​ហ៊ុំ​ចាប់ត្រី និង​បន្ត​ធ្វើ​ការផ្សព្វផ្សាយ ណែនាំ​ស្តីពី​ច្បាប់​ជលផល ជូន​ប្រជា​នេសាទ និង​បន្ត​ធ្វើការ​បង្ក្រាប​រាល់​ប​ទ​ល្មើស​នេសាទ ដូច​ភ្លៀងរលឹម ស្របពេល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ដំណើរការ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ៕
 

BonHok.Still068 BonHok.Still069 BonHok.Still071