​ម៉ូតូ​ហុងដា​FTR​បើក​បុក​ពីក្រោយ​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

0

 

​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​រវាង​ម៉ូតូ​ហុងដា​FTR​ជិះ​ដោយ​បុរស​២​នាក់​ក្នុងស្ថានភាព​ស្រវឹង​ជិះ​ក្នុង​ល្បឿន​លឿន​មក​បុក​ចំ​ពីក្រោយ​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្មាស​វី រងរបួស​ធ្ងន់​និង​ភាគី​ខាង​ម៉ូតូ​ហុងដា​FTR​រងរបួស​ស្រាល​ទាំង​២​នាក់​។ ហេតុ​ការ​ណ៏​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៣​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ស្ថិតក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពៅ​ធិ៍​សែន​ជ័យ​។​n5

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាប​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ ម៉ូតូ​ហុងដា​FTR មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-2117 ក្នុងស្ថានភាព​ស្រវឹង ហើយ​ជិះ​ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ក្បែរ​និង​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា​ក៏​ទៅបុក​ជាមួយនិង​ម៉ូតូ​ស្មាស​វី​ពណ៌​ស​ពាក់​ស្លាក​លេខ​n4

ភ្នំពេញ 1CO-0269 ជិះ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី ខាង​ម៉ូតូ​ស្មាស​វី​រងរបួស​ធ្ងន់​ដេក​ស្តូក​នៅ​និង​កន្លែង​ឯ​ភាគី​ខាង​ម៉ូតូ​ហុងដា​FTR​រងរបួស​ស្រាល​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​បែក​មុខ​បែក​មាត់​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​n3

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕