​ផ្ទះ​លក់ដូរ​ឥ​វ៉ាន់ មួយកន្លែង​ត្រូវ​ជន​មិន​ស្គាល់មុខ​យក​សំបក​កង់​ម៉ូតូ​ប្រមាណ​១០​កង់​មក​គរ​ដាក់​ពីមុខ​ទ្វារ រួច​ចាក់​សាំង​ដុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ម្ចាស់ផ្ទះ​ដឹង​ទាន់ ក៏​បាញ់​ពន្លត់​អស់​បំពង់​ទើប​រលត់​២​

0

​ភ្នំពេញ ៖ ផ្ទះ​លក់ដូរ​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​មួយកន្លែង​ត្រូវ​ជន​មិន​ស្គាល់មុខ​យក​សំបក​កង់​ម៉ូតូ​ប្រមាណ​១០​កង់ មក​គរ​ដាក់​ពីមុខ​ទ្វារ រួច​ចាក់​សាំង​ដុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ម្ចាស់ផ្ទះ​ដឹង​ទាន់ពេល​ក៏​បើកទ្វារ​រួច​យក​បំពង់ ពន្លត់អគ្គីភ័យ​បាញ់​អស់​២​បំពង់​ទើប​រលត់ ចំណែក​ជន​មិន​ស្គាល់មុខ​នោះបាន​គេចខ្លួនបាត់ បង្ក​ការភ្ញាក់ផ្អើល ទាំង​កណ្ដាលយប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ផ្លូវ​លេខ​៧០៣ ផ្លូវ​លេខ​39MC ស្ថិតនៅ​ជិត​វត្ត​អង្គ​ពោធិ៍​ញ្ញាណ​ប្រមាណ​៣០​ម៉ែត្រ ក្នុង ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​q3
​បើតាម​សម្ដី​បុរស​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ភោក វ៉ា​ត់ អាយុ​៦១​ឆ្នាំ​ជាម​ន្ត្រី​ចូលនិវត្តន៍ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច កើតហេតុ​ជាមួយ​កូន​និង​កូនប្រសារ​បានអោយដឹង​ថា ផ្ទះ​របស់គាត់​មាន​លក់​ឥ​វ៉ាន់​ចាប់​ហ៊ួ​យ​បន្តិចបន្ដួច និង មាន​បន្ទប់​ជួល​ខាងក្នុង​ចំនួន​៩​សំរាប់​ជួល​អោយ​កម្មការិនី​រោងចក្រ​ស្នាក់នៅ ហើយ​នៅមុន​ពេល​កើតហេតុ ក្រុមគ្រួសារ​របស់គាត់​រួមទាំង​អ្នក​ជួល​បន្ទប់​ស្នាក់​q1

នៅបាន​ចូលទៅ​សំរាក​ជាធម្មតា ស្រាប់តែ​នៅវេលា​កើតហេតុ ឮ​សម្លេង​សត្វ​ឆ្កែ​ព្រុស​មិន​ឈប់ រូបគាត់​ក៏មាន​ការសង្ស័យ​ក៏បាន​ចេញមក​អើតមើល ក៏​ឃើញ​មាន​ភ្លើង​ឆេះ​នៅមុខ​ផ្ទះ មាត់ទ្វារ រូបគាត់​ក៏បាន​ស្រែក​ឆោឡោ​ដាស់​កូនចៅ​អោយជួយ​គ្នា រួច​ក៏បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​២ បើកទ្វារ បាញ់​ពន្លត់​ទើប​រលត់​អស់ ហើយ​ភ្លើង​ដែល​ឆេះ​នេះ​មិនមែន​ឆេះ​ដោយ​

ការធ្វេសប្រហែស​អ្វីមួយ​នោះទេ គឺមាន​ជន មិន​ស្គាល់មុខ​បាន​យក​សំបក​កង់​ម៉ូតូ​ប្រមាណ​១០​កង់​មក​គរ​ដាក់​ពីមុខ​ទ្វារ​របស់គាត់ រួច​ចាក់​សាំង​ដុះ​ឆេះ​យ៉ាង សន្ធោសន្ធៅ​បំរុង​សម្លាប់​គាត់​ទាំង​គ្រួសារ​តែម្ដង ក៏ប៉ុន្តែ​សំណាងល្អ​គាត់​ចេញមក​ពន្លត់​ទាន់ កុំ​អី​គាត់​មិនដឹងរ​ត់ទៅ ខាង​ណា​នោះទេ ព្រោះ​ផ្ទះ​របស់គាត់​ខាងក្រោយ​ទល់​ជញ្ជាំង​មានតែ​មួយ​ច្រក​ខាងមុខ​ប៉ុណ្ណោះ​។​
​លោក ភោក វ៉ាត បាន​និយាយ​រៀបរាប់​បន្តថា លោក​បានដាក់​ការសង្ស័យ​ទៅលើ​បុរស​ស​សៃ​ប្រសាទ​ម្នាក់​ដែល​រស់ នៅក្បែរ​នេះ ដោយ​លោក​បាន​អះអាងថា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ដដែល​នេះ​បុរស​ស​សៃ​ប្រសាទ​ម្នាក់ នេះ បាន​មាន​ជម្លោះ​ជាមួយ​គ្រួសារ​របស់គាត់​ព្រោះតែ​គាត់​មិនបាន​លក់​កាហ្វេ​អោយ ធ្វើអោយ​បុរស​ស​សៃ​ប្រសាទ​ខឹង​ហើយក៏​មានការ​ប្រតាយប្រតប់​គ្នា​បន្តិចបន្តួច​ក៏ត្រូវ​បុរស​ជា​ឪពុក​របស់​បុរស​ស​សៃ​ប្រសាទ​នោះមក​នាំ​កូន​របស់ខ្លួន យកទៅ​ផ្ទះ​វិញ ស្រាប់តែ​យប់​ឡើង​កើត​រឿងនេះ​តែម្ដង​។​q2
​បើតាម​សម្ដី​ម្ដាយ​ឪពុក​របស់​បុរស​ស​សៃ​ប្រសាទ​ដែល​ត្រូវ​ម្ចាស់ផ្ទះ​ដាក់​ការសង្ស័យ​បានអោយដឹងថា​កូន​របស់គាត់​ឈ្មោះ ផាន់ វត្ថា អាយុ​៣៤​ឆ្នាំមាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​តាំងពី​អាយុ​១៨​ឆ្នាំ ដោយសារ​រៀន​ច្រើនពេក​ហើយ ធ្លាប់បាន​បួ​ក​ទៅ​រៀន​បន្ត​នៅ​ប្រទេស​ហ្វីលីពីន​១​ឆ្នាំ​ដែរ​តែដោយសារ​ជំងឺ​ទើប​ត្រឡប់មកវិញ រូបគាត់​ទាំង​២​បាន​លក់ អស់​កេ​អាករ​សឹង​អស់ពី​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​កូន​របស់គាត់​ប៉ុន្តែ​មិនជា​សះស្បើយ​សោះ ហើយ​កូន​

របស់គាត់​ស្លូត ណាស់​មិនដែល​ចេះ​រករឿង​អ្នកណា​នោះទេ ហើយ​គាត់​បាន​បដិសេធ ចំពោះ​ការសង្ស័យ​មកលើ​កូន​របស់គាត់ ផងដែរ ព្រោះ​នៅពេល​កើតហេតុ​កូន​របស់គាត់​នៅផ្ទះ​ជាមួយ​គាត់ ដោយមាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​អាច​ធ្វើជា​សាក្សី​បាន​។​
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌមានជ័យ​ក៏បាន​ចុះមក​អន្តរាគមន៍​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ភ្លាមៗ ដោយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា​ជា​ករណីនេះ​ជា​ករណី​គំនុំ រួច​សមត្ថកិ្ច​ច​ក៏បាន​ប្រាប់​ម្ចាស់ផ្ទះ ពេលព្រឹក​អោយទៅ​ប៉ុស្ដិ៍នគរបាល​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​៕