​ចោរ​ខ្ទើយ​៣​នាក់​អស់​ល័​ក្ខ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់​បន្ទាប់ពី​ធ្វើ​សកម្មភាព​លូច​ការ​បូ​ប​ពី​បុរស​ម្នាក់​

0

​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ខ្ទើយ​៣​នាក់​បានធ្វើ​សកម្មភាព​បើកទ្វា​រថយន្ត​បុរស​ម្នាក់​យក​ការ​បួ​ប​យួ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កម្លាំង​សង្ស័យ​ដេញចាប់បាន​ភ្លាមៗ​តែម្តង​។​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​វិហារ​ឃួន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​2
​ ​យោងតាម​ប្រ​ភ​ព័​ត៍​មាន​ពី​ជនរងគ្រោះ​ឈ្មោះ​ឈឺ​ន សាវ៉ាត ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រួប​គាត់​បើក រថយន្ត​មួយគ្រឿង​ម៉ាក​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-3572 បាន​ឈប់​ចាំ​ខ្មួយ គាត់​ខណៈ​បាន​ប្រហែល​១០​នាទី​ក្រោយមក​ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​៣​នាក់​ជា​ភេទ​ទី​៣ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​3

អាយ​ខុន ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT-2195 បាន​ជិះ​មក​ក្បែរ​ហើយ​ឈប់​ក្បែ​រថយន្ត​របស់គាត់​និង​បើកទ្វារ​លួ​ក​យក​ការ​បួ​ប​យួរ​គាត់ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​។​សាក្សី​ដដែល​បន្តថា​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​គេចខ្លួន​រួប​គាត់​បាន​បើករថយន្ត​ដេញតាម​និង​ស្រែក​ឆោ​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​នៅក្បែរ​នាំគ្នា​ដេញចាប់រ​ហួត​ដល់​ផ្លូវជាតិ​លេខ​៤ ហួស​រង្វង់​មូល​ចោមចៅ ទើប​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​

1
​ ​ជនសង្ស័យ​ទី​១​ឈ្មោះ រ៉េត សុវណ្ណ​ឌី អាយុ​២៥​ឆ្នាំ មុខរប​អ៊ុតសក់ ទី​២​ឈ្មោះ អាន សុភាព អាយុ​២៧​ឆ្នាំ មុខរបរ​អ៊ុតសក់ ទី​៣​ឈ្មោះ​យេន ឌី អាយុ​២២​ឆ្នាំ មុខរបរ​អ៊ុតសក់ នាក់​ទាំង​៣​ជា​ភេទ​ទី​៣ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​4
​ ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាបួ​ប​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ក្នុងនោះ​មាន​លុយ​សរុប​ទឹកប្រាក់​១​លាន​៣០​ម៉ឺន និង​ឯកសារ​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជួន​វិញ​។​
​ ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ក៏​សាង​សំណំ​រឿង​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាក់​ការ​ទៅតាម​ផ្លូវច្បាប់​។​