ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង រហូតបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ឋោសន្ឋៅ នាំឱ្យប្រជា ពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ភ័យស្លន់ស្លោរ និងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ឱ្យរលត់ បានភ្លាមៗមិនឱ្យរាលដាលដល់កន្លែងផ្សេងទៀត។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលា ៩:៣៥នាទីយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៣១៧ ខាងក្រោយភោជនីយដ្ឋានវ័នម៉រ ស្ថិតក្នុងសង្កាត់បឹងកង១ ខណ្ឌទួល គោក។ ប្រភពពត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេ
បានឃើញមាន ផ្សែងហុយចេញពីបង្គោលភ្លើងមួយ នៅខាងក្រោយនឹងភោជនីយដ្ឋានវ័នម៉រ ដោយបណ្តាលមកពីឆ្លង ចរន្តអគ្គីសនី ហើយមួយសន្ទុះក្រោយមក បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ នាំឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតនោះយកបំពង់ពន្លត់អគ្គីភ័យចំនួន ៣បំពង់ មកបាញ់ទើប ភ្លើងបានរលត់សូន្យសុងទៅវិញ មិនរាលដាលដល់
កន្លែងផ្សេងទៀត។ ប្រភពបន្តថា ក្នុងហេតុការណ៍ នេះក៏មានឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងបានទំនាក់ទំនង ទៅកាន់រថយន្ត ពន្លត់អគ្គីភ័យផងដែរ ដោយសារតែពេលមកដល់ឃើញភ្លើងឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែការសហការរបស់ ប្រជាពលរដ្ឋក៏ដូចជាបុគ្គលិកភោជនីយដ្ឋានវ័នម៉រ ផងនោះ ទើបភ្លើងបានរលត់ទៅវិញភ្លាមៗ៕



































