បុរស​ម្នាក់​ជិះ​ម៉ូតូ​វី​វា​លឿន​ជ្រុល​បុក​យុវជន​ម្នាក់​ជិះ​កង់​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​ខាង​ខាង​

0


​បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ក្នុង​ល្បឿន​លឿន ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ បាន​ជ្រុល​បុក​យុវជន​ម្នាក់ ដែល​កំពុង​ជិះ​កង់ បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១​នាទី​យប់ ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ស្ពាន​អាស​កាស ស្ទឹងមានជ័យ ស្ថិតក្នុង​ស​ង្តា​ត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​កង់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​ឡើងលើ​ស្ពាន​

4អាកាស​ស្ទឹងមានជ័យ ខណៈ​មកដល់​ចំណុច​គល់ស្ពាន​ខាងលិច ស្រាប់​តែមាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក ៦៧៧៥ កច​១ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​2

លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ បាន​ជ្រុល​បុក​យុវជន ដែល​ជិះ​កង់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់ រងរបួស​ធ្ងន់ និង​ស្រាល ។​1
​ ​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ​បង្ក បានចេញ​ថ្លៃ​ព្យា​ល​បាល ទៅលើ​ភាគី​ខាង​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ៕