​រថយន្ត​ប៉ះគ្នា​បណ្តាល​ឲ្យ​រង​ការ​ខូច​ទាំងសងខាង​នៅ​រង្វង់​មូល​ចោមចៅ​

0

​រថយន្ត​តាក់ស៊ី​មួយគ្រឿង បើក​គៀ​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង នៅ​ចំណុច​វ​ង្វ​ង់​មូល​ចោមចៅ ស្ថិ​ង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៥ ។​
​តាម​សាក្ស​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1979 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​បើក​បំរុង​ឆ្លងទៅ​ផ្លូវ​វេ​ង​ស្រេង ក៏មាន​រថយន្ត​កាក់​ស៊ី​4

មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9250 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ បំណង​ឆ្លងទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក៏​ប៉ះគ្នា​គាប់​ជាប់​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត តែ​សំណាងល្អ មិន​បង្ក​ឲ្យ​រងរបួស​ដល់​មនុស្ស ។​2
​ ​ក្រោយពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច ចុះ​មកដល់​ចំណុចកើតហេតុ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕1 3