​ស្រវឹងស្រា​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​បុក​រថយន្ដ​ពីរ​គ្រឿង​កំពង់​ចត​ស្ងៀម​រង​ការខូចខាត​

0

​បុរស់​ម្នាក់​ស្រវឹងស្រា ហើយ​បាន​បើករថយន្ដ​ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​ទៅបុក​រថយន្ដ​ពីរ​គ្រឿង​ទៀត កំពង់​ចត​ស្ងៀម​ពីក្រោយ យ៉ាង​ពេញទំហឹង បណ្ដាលអោយ​កូនប្រុស​ខ្លួន ដែល​រួម​ដំនើរ​ជាមួយ រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ដ​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​បេតុង ច្រកចូល​រោងចក្រ​ដំបូល​ខៀវ ស្ថិតនៅ​ក្នុងភូមិ ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែ​នេ​ជ័យ ។​3
​ប្រភព​ព​ត័​មាន​ពីសា​ក្សី នៅនឹងកន្លែង​កើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក កូរ៉េ​១​តោន​កន្លះ ពណ៍​ខៀវ ពាក់​ស្លាក​លេក ភ្នំពេញ 2G-9934 នឹង​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម ពណ៍​ស្ករ ពាក់​ស្លាក​លេក ភ្នំពេញ 2u-2959 កំពង់​ចត​នៅ​ច​ញើ​ម​ផ្លូវ​ខាងស្ដាំ​ដៃ ស្រាប់​តែមាន​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម មួយគ្រឿង​ទៀត ពណ៍​ស្ករ ពាក់​ស្លាក​លេក ភ្នំពេញ 2T-4254 បើកបរ​ដោយ​បុរស់​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង នឹង​រួម​ដំណើរ​ជាមួយនឹង​4

កូនប្រុស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​បេតុង ច្រកចូល​រោងចក្រ​ដំបូល​ខៀវ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​រេ​ចង្កូត​ទៅបុក​រថយន្ដ​កូរ៉េ​ពីក្រោយ​ពេញទំហឹង ហើយ​រុញ​ទៅបុក​រថយន្ដ​កាមរី​ឆ្លាម​មួយគ្រឿង​ទៀត បណ្ដាលអោយ​រថយន្ដ​ទាំងបី រង​ការខូចខាត​យ៉ាង​ដំ​នំ នឹង​ក្មេងប្រុស​ម្នាក់ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ។​

2
​ក្រោយ​កើតហេតុ កំលាំង​សម្ថ​ត​កិច្ច សហការ​ជាមួយ​ជំនាញ ចុះ​ធ្វើការ​វាស់វែង នឹង​ស្ទួ​ច​យក​រថយន្ដ​ទាំងបី ទៅ​រក្សាទុក នៅ​អធិការ​ដ្ធា​ន​នគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ រងចាំ​ធ្វើការ​ដោះស្រាយ តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕