ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ហើយនិងគឿងញៀន១០កញ្ចប់ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលគឿងញៀននៃស្នងការខេត្តរួមសហការណ៏ជាមួយប៉ូលិសស្រុកពួកធ្វើការបង្ក្រាបបានជាបន្ត
ន្ទាប់ហើយបញ្ជូនមកកាន់ការិយាល័យគឿងញៀនដើមសួរនាំ។
ការចុះប្រតិបត្តការបង្ក្រាបបទល្មើសចែចាយនៅសាធាតុញៀនខុសច្បាប់នេះបានធ្វើទ្បើង
កាលពីវេលាម៉ោង ១៤និង០០នាទីក្នុងថ្ងៃទី០២ ខែ មិនា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិ ប្រយុទ្ឋ
ឃុំ ពួក ស្រុក ខេត្តសៀមរាប។
លោកវរះសេនីយ៏ ទោ អ៊ុំសាអាត នាយការិយាល័យនគរបាលប្រឆាំងគឿងញៀនបានប្រាប់
កម្ពុជាថ្មីអោយដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់បានជាបន្តបន្ទាប់មាន
ឈ្មោះ នួនសាវុធហៅចិនភេទ ប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិប្រយុទ្ឋ
ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី២ត្រូវជាបងបង្កើតមានឈ្មោះ នួនណាវី ភេទ ប្រុសអាយុ៣០ឆ្នាំរស់នៅ ភូមិ ឃុំ ស្រុក ជាមួយប្អូនខាងលើនេះដែរ។
លោកវរះសេនីយ៏ទោ បានបញ្ចក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងពីរ
នាក់បង ប្អូននេះហើយសមត្ថកិច្ចបានឆែកឆេររកឃើញគឿងញៀនប្រភេទម្សៅម៉ាទឹកកក
ចំនួន១០កញ្ចប់ ដាវសាំម៉ារៃ០១ដើម ទូរស័ព្ទដៃចំនួន៤គឿងព្រមទាំងសំភារះជក់មួយចំនួនធំ។
ជនសង្ស័យចំនួន២នាក់និងវត្ថុតាងទាំងអស់នេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូន
ទៅតុលាការនៅរសៀលថ្ងៃទី០៣ខែមិនាឆ្នាំ២០១៥ នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយគឿនវ៉េត



































