ក្រ​ពេក​ដើរ​ចាក់​អង្ក្រង់​ដូរ​អង្ករ​ជាន់មីន​ផ្ទុះ​ដាច់​ជើង​រងរបួស​៣​នាក់​

​បន្ទាយមានជ័យ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​៩​និង​២០​នាទី​មាន​ករណី​ផ្ទុះ​គរាប់​មីន​១​កន្លែង​នៅ​ចំណុច​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១​ចំណុច​ឈរជើង​TA57.29 ដែល​ជា​តំបន់​ចំការមីន​ស្ថិត​ក្នង​ភូមិ​ច​

ក់ពក​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ ហេតុ​ការណ៏​ផ្ទុះ​នោះ​បាន​បង្ក​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រងរបួស​ជា​ទម្ងន់​។​
១​ឈ្មោះ អាន់ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូម​ព្រាល​ឃុំ​តា​ប្យា​ស្រុកតា​ប្យា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​រង​របួស​ដាច់​ជើងឆ្វេង​បាក់ជើង​ខាងស្តាំ​និង​បាក់​ដៃ​ឆ្វេង​២​ឈ្មោះ​បាក់ ឆា​នី ភេទ​ស្រី​អាយុ​១០​ឆ្នាំ​បាន​រងរបួស​ត្រង់​កំប៉េះគូថ​មាន​លំនៅ​ភូមិ​ច​ក់ពក​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​និង​ទី​៣​ឈ្មោះ​បាក់​ឆា​ណៃ ប្រុស​អាយុ​០៨​ឆ្នាំ​មាន​លំនៅ​ភូមិ​ឃុំ​ខាងលើ​រង​របួស​ពេញ​ដងខ្លួន ។​


​លោក សូ​ចាន់ណា​រី មេបញ្ជាការ​នៃ​នគរបាល​ការពារ​ព្រំ​ដែក​គោក​លេខ​៩១១​បាន​ឲ្យ​ខ្មែរ​ដេលី​ដឹង​នៅ​ថ្ងៃទី​២៦​មិនា​ឆ្នាំ​២០១៤​នេះ​ថា​៖​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ករណី​ផ្ទុះ​គ្រាប់​មីន​នេះ​ឡើង​ដោយសា​រ​ជន​ទាំង​០៣​នាក់​នោះ​បាន​ដើរ​ចាក់​អង្ក្រង់​ក្នុង​ដីព្រៃ​ដែន​ជា​ចំការមីន​មិនទាន់​បាន​ដោះ ។​លោក​បាន​បន្តទៀតថា​៖​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​
​ចំណែក​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖​គ្រួសារ​ខាងលើ​គឺជា​គ្រួសារ​ក្រីក្រ​ហើយ​ពួកគាត់​តែងតែ​ដើរ​ចាក់​អង្ក្រង់​ដើម្បី​ដូរ​អង្ករ​គេ​នៅ​តាម​ភូមិ ប៉ុន្តែ​ថ្ងៃនេះ​សំណាង​អាក្រក់​ដែល​ពួកគេ​បាន​ដើរ​ទៅ​តំបន់​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​ដែល​ពោ​ពេញ​ដោយ​គ្រាប់​មីន​ដែល​បាន​កប់​កាលពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៨០​មក​ម្លេះ ។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បន្តទៀតថា​៖​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការដោះ​គ្រាប់​មីន​នៅ​តាម​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ដើម្បី​ស្រួល​ងាយ​ក្នុង​ការអភិវឌ្ឍ​ន៏ ៕

MIN