ក្រុមឧទ្ទាមអ៊ិស្លាមជ្រុលនិយមបូកូ ហារ៉ាមក្នុងប្រទេសនីហ្សេរីយ៉ាបានផ្សព្វ ផ្សាយវីដេអូ បង្ហាញឱ្យឃើញថា ពួកគេ បានកាត់ក្បាលជនរងគ្រោះពីរនាក់ ដែល ពួកគេចោទ ប្រកាន់ ថាជាកិញសម្ងាត់ ។
ជនរងគ្រោះម្នាក់បានសារភាពទទួលស្គាល់ថាពិតជាចារកម្មពិតប្រាកដមែន នៅពីមុខកា មេ រ៉ានៅមុនពេលពួកគេ ទាំងពីរនាក់ត្រូវកាត់ក្បាលធ្លាក់ពីស្មា ដែលមើលទៅគួរឱ្យញាក់សាច់ ។
តាមការកត់សម្គាល់ នេះជាលើកទី ពីរហើយដែលក្រុមអ៊ិស្លាមជ្រុលនិយម បូកូហារ៉ាមផ្សព្វ ផ្សាយវីដេអូធ្វើទារុណ កម្មកាត់ក្បាលសម្លាប់មនុស្សគួរឱ្យព្រឺ ព្រួចបែបនេះ ។
ពួកគេបាន ផ្សព្វផ្សាយ វីដេអូនេះកាលពីថ្ងៃទី២ ខែមីនា នៅលើ ប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។ក្នុងខ្សែវីដេអូនោះ ក្រុមឧទ្ទាមបូកូ ហារ៉ាមបានលើកទង់ជាតិរបស់ពួកគេ ឈរនៅពីក្រោយ ជនរងគ្រោះទាំងពីរនាក់ ដែលកំពុងលុតជង្គង់ ។
ជនរងគ្រោះទាំង ពីរនាក់មានឈ្មោះ Dawoud Mu-hammad និងឈ្មោះ Muhammad Awlu ត្រូវក្រុមឧទ្ទាមចាប់ខ្លួននាពេល កន្លងមក ។ ស្ថិតនៅក្រោមការភ្ជង់កូន កំបិតនៅត្រង់បំពង់កពីសំណាក់ក្រុម ឧទ្ទាម ជនរង គ្រោះ Muhammad បាន និយាយនៅមុខកាមេរ៉ាថា លោកជាជន កសិករមួយរូប មកពីតំបន់ Baga ភាគ ខាងជើងនីហ្សេរីយ៉ា ។
ជនរងគ្រោះបន្ដ ថា ខ្លួនគេត្រូវប៉ូលិសណែនាំប្រាប់ឱ្យធ្វើ ជាកិញសម្ងាត់នៅក្នុងក្រុមបូកូហារ៉ាម ជាថ្នូរនឹងប្រាក់ ។ បន្ទាប់ពីការសារភាព រួចហើយ ក្រុមឧទ្ទាមក៏បានកាត់ក្បាល បុរសទាំងពីរនេះ ហើយយកក្បាលរបស់ ជនរងគ្រោះដាក់ពីលើទ្រូង រួចថតជាខ្សែ វីដេអូតែម្ដង ។
កាលពីពេលកន្លងមក ក្រុមបូកូហា រ៉ាមបានផ្សព្វផ្សាយវីដេអូកាត់ក្បាល អាកាសយានិកយន្ដហោះចម្បាំងនីហ្សេ រីយ៉ាម្នាក់ ដែលយន្ដហោះរបស់លោក បានបាត់ដានកាលពីខែកញ្ញា ឆ្នាំ២០១៤។
ជនរងគ្រោះ Muhammad មាន ស្រុកកំណើតនៅក្នុងតំបន់Baga ដែល ជាទីតាំងក្រុមឧទ្ទាមបូកូហារ៉ាមធ្លាប់ធ្វើ សកម្មភាពសម្លាប់រង្គាលកាលពីខែ មករា ឆ្នាំ២០១៥។ ជនរងគ្រោះយ៉ាងតិច ២ពាន់នាក់បាត់បង់ជីវិត និងជាង១៤. ០០០នាក់ភៀសខ្លួន 9