អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន តំណាងឲ្យគណបក្សប្រជាធិបតេយ្យបានប្រកាសពីគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំ២០១៦ ដោយត្រូវស្វែករកមូលនិធិសម្រាប់ការឃោសនាបោះឆ្នោតចាប់ផ្តើមនៅខែមេសាឆ្នាំ២០១៥។សារព័ត៌មាន The wall Street Journal កាលពីថ្ងៃទី២ខែមីនា បានផ្សាយថាលោកស្រីគ្លីនតុននិងទីប្រឹក្សាជិតស្និតបំផុតបានសម្រេចរៀបចំពិធីឃោសនាបោះឆ្នោតមុនពេលកំណត់ ក៏ដូចជាស្វែងរកមូលនិធិ។ ប្រភពព័ត៌មានមួយចំនួនបានផ្សាយថាមូលនិធិគ្លីនតុននិងទទួលប្រាក់ ជំនួយពីបរទេសនិងបណ្តាលក្រុមហ៊ុនតាំងពីពេលលោកស្រីនៅកាន់តំណែងជារដ្ឋមន្ត្រីការ។
មូលនិធិគឺជាបញ្ហា លោកស្រីនិងស្វែងរកមូលនិធិជាង១ពាន់លានដុល្លារទើបគ្រាប់គ្រាន់សម្រាប់សកម្មភាពឃោសនាបោះឆ្នោតនៅឆ្នាំ២០១៦។ កាលពីការឃោសនាបោះឆ្នោតនៅឆ្នាំ២០១២ប្រធានាធិបតីអូបាម៉ាចំណាយប្រាក់តែ៧១៦ពាន់លានដុល្លារតែប៉ុណ្ណោះ។
លោកស្រីហ៊ីលឡារីគ្លីតុនត្រូវបានាគេចាត់ទុកថាជាបុគ្គលគ្មានគូរប្រជេងក្នុងការបោះឆ្នោតនាពេលខាងមុខ។ តាមលទ្ធផលស្ទាប់ស្ទងមតិបង្ហាញឲ្យឃើញថា លោកស្រីនាំមុខដាច់លើគូប្រជេងគឺអនុប្រធានាធិបតីចូបៃឌិន។
លោកស្រីត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានាធិបតីស្រីអាមេរិកដំបូងគេបង្អស់ ដោយសារតែពលរដ្ឋអាមេរិកភាគច្រើនពេញចិត្តនិងការដឹកនាំរបស់លោកស្រីតាំងពីលោកស្រីនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក។ នៅក្នុងរដ្ឋកាលដឹកនាំរបស់ស្វាមីលោកស្រី គឺអតីតប្រធានាធិបតីប៊ីលគ្លីនតុន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក ។ទាំងនោះហើយធ្វើឲ្យពេលរដ្ឋអាមេរិកមានទំនុកចិតខ្ពស់ទៅលើការដឹកនាំរបស់គ្រួសារគ្លីនតុន៕